មូលហេតុទាំងនេះ ដែលអ្នកមិនគួរបង្ហោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកនៅលើបណ្ដាញសង្គម

//s9.kh1.co/55/555b4bef86c0c2dd2bd07887a24488d11446f507.jpg
យល់ដឹង

 ០២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មូលហេតុទាំងនេះ ដែលអ្នកមិនគួរបង្ហោះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកនៅលើបណ្ដាញសង្គម

យល់ដឹង៖ នៅពេលដែលអ្នកត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ អ្នកប្រហែលជាចង់និយាយប្រាប់អ្នកដទៃហើយចែកចាយវានៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។ ប៉ុន្តែមុនពេលដែលអ្នកចែកចាយរូបថត Selfie បន្ទាប់ពីការថតរូបដ៏រីករាយរួចមក សូមឈប់សិន ហើយដាក់កាតវ៉ាក់សាំងរបស់អ្នកចុះវិញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រសួងសុខាភិបាលសហរដ្ឋអាមេរិក “រូបភាពនៃកាតវ៉ាក់សាំងបង្ការកូវីដ-១៩ មិនគួរត្រូវបានចែកចាយនៅលើបណ្តាញសង្គមទេ។ ការបិទផ្សាយមាតិកាដែលរាប់បញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត ព័ត៌មានលម្អិតអំពីសុខភាពឬព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបានអាចត្រូវបានប្រើដើម្បីលួចអត្តសញ្ញាណរបស់អ្នក”។ កាតបង្ហាញព័ត៌មានសំខាន់ៗ ផ្នែកវេជ្ជសាស្ត្រដែលអ្នកច្បាស់ជាមិនចង់បង្ហោះតាមអ៊ីនធើណែតសម្រាប់អ្នកណាម្នាក់បានឃើញទេ។ ព័ត៌មានលម្អិតទាំងអស់នោះនៅជាមួយគ្នា ធ្វើឱ្យអ្នកងាយរងគ្រោះពីការឆបោក និងការលួចអត្តសញ្ញាណ។

រូបតំណាង
រូបតំណាង

ម្យ៉ាងវិញទៀត មានអ្នកបោកប្រាស់ដែលគេស្គាល់ថា បានឆ្លៀតយកប្រយោជន៍ពីតម្រូវការវ៉ាក់សាំងបង្ការកូវីដ-១៩ ហើយទទួលបានអត្ថប្រយោជន៍ពីការរាតត្បាត។ ពួកគេអាចប្រើព័ត៌មាននៅលើកាតរបស់អ្នក សូម្បីតែឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកដើម្បីបង្កើតកាតចាក់វ៉ាក់សាំងក្លែងក្លាយ ឬបើកកាតឥណទានក្នុងឈ្មោះរបស់អ្នក។ សូមចងចាំថា ការទិញប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺជាការបោកប្រាស់។ ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺអាចរកបានតែពីអ្នកផ្តល់ស្របច្បាប់ដែលគ្រប់គ្រងវ៉ាក់សាំងប៉ុណ្ណោះ។

គួរឱ្យដឹងថា ដើម្បីជំនួសឱ្យការចែករំលែកអំពីព័ត៌មានសុខភាពរបស់អ្នកជាមួយពិភពលោក អ្នកអាចថតរូបពេលចាក់វ៉ាក់សាំងជាមួយស្នាមញញឹមដ៏រីករាយរបស់អ្នក៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T