វ៉ាក់សាំងកូវីដ Johnson & Johnson ចំនួន ១៥ លានដូសត្រូវបានគេបោះចោល បន្ទាប់ពីការលាយសារធាតុផ្សំខុសបច្ចេកទេស

//s9.kh1.co/52/528ce3040f1a299f75a09a93987e7acdc02b515a.webp
សង្គម

 ០២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

​វ៉ាក់សាំងកូវីដ J&J ចំនួន ១៥ លានដូសត្រូវបានគេបោះចោលបន្ទាប់ពីការលាយសារធាតុផ្សំខុសបច្ចេកទេស

បរទេស៖ ការលាយចូលគ្នាខុសបច្ចេកទេសនៃសារធាតុផ្សំរបស់វ៉ាក់សាំងនៅមូលដ្ឋានផលិតកម្មនៃទីក្រុង Baltimore ដែលបានបំផ្លាញវ៉ាក់សាំង Johnson & Johnson ចំនួនប្រហែល ១៥ លានដូស បានជំរុញឱ្យរដ្ឋបាលចំណីអាហារ និងសថអាមេរិកពន្យារពេលការបញ្ជូនវ៉ាក់សាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយោជិកនៅក្រុមហ៊ុន Emergent BioSolutions ដែលជាកន្លែងផលិតវ៉ាក់សាំងក្នុងទីក្រុង Baltimore ត្រូវបានគេរាយការណ៍ថា បានលាយចូលគ្នានូវសារធាតុផ្សំវ៉ាក់សាំងចំនួនពីរកម្រិតផ្សេងគ្នា។

Johnson & Johnson
Johnson & Johnson

ការដឹកជញ្ជូនវ៉ាក់សាំង Johnson & Johnson ត្រូវបានពន្យារពេលដោយរង់ចាំការស៊ើបអង្កេតពី FDA ។​ ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថា ការខាតបង់វ៉ាក់សាំងនេះ នឹងមិនប៉ះពាល់ដល់ផែនការក្នុងការផ្តល់វ៉ាក់សាំងឱ្យបានចំនួន ដើម្បីចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យគ្រប់រូបនៅត្រឹមខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់ឱ្យ Fox Business ខាង Johnson & Johnson បាននិយាយថា ខ្លួនរំពឹងថានឹងផ្តល់វ៉ាក់សាំងរបស់ខ្លួនក្នុងអត្រាជាងមួយពាន់លានដូសនៅចុងឆ្នាំ ២០២១ ។

Emergent Biosolutions
Emergent Biosolutions

គួរឱ្យដឹងដែរថា វ៉ាក់សាំង Johnson & Johnson ដែលកំពុងត្រូវបានដឹកជញ្ជូនទូទាំងប្រទេស ត្រូវបានផលិតនៅក្នុងប្រទេសហូឡង់ដែលនិយ័តករបានយល់ព្រមឱ្យមានប្រតិបត្តិការពេញលេញ។​ ប៉ុន្តែវ៉ាក់សាំងរាប់លានដូសដែលរំពឹងទុកក្នុងខែមេសា ត្រូវបានគេសន្មតថា ផលិតដោយក្រុមហ៊ុន Emergent Biosolutions ដែលជាដៃគូរបស់ Johnson និង Johnson និង AstraZeneca ៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T