ល្អដូចគ្នា! អង្គការសុខភាពពិភពលោក អះអាងថា វ៉ាក់សាំងSinopharm និងSinovac មិនបង្កគ្រោះថ្នាក់ទេ ក៏ប៉ុន្តែ...

//s9.kh1.co/37/3770806d298b0d3266a2e58565d3518ff938109d.jpg
សង្គម

 ០១-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា វ៉ាក់សាំងទាំងពីររបស់ចិន គឺមានសុវត្ថិភាព តែគេនៅ ប្រមូលទិន្នន័យបន្ថែមឲ្យច្បាស់

បរទេស​ ៖ ពិតណាស់ កាលពីពេលថ្មីនេះ ក្រុមអ្នកជំនាញ​ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ​ របស់អង្គការសុខភាពពិភពលោក បានជួបជុំគ្នា នៅរវាង ថ្ងៃទី២២ ដល់ថ្ងៃទី ២៥ មីនា ២០២១ ដើម្បីពិនិត្យទៅលើ សេចក្តីទុកចិត្ត និងប្រសិទ្ធភាពរបស់ វ៉ាក់សាំងទាំងពីរនេះ ។ ព្រមគ្នានេះ ក្នុងថ្ងៃទី៣១ មីនា ២០២១ នេះ សេចក្តីសម្រេច ក្នុងកិច្ចប្រជុំ ត្រូវបាន ក្រុមជំនាញ អះអាងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៃមន្ទីរពិសោធន៍ប្រទេសចិន Sinopharm និង Sinovac ពិតជាសុវត្ថិភាព គួរឲ្យទុកចិត្ត និងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញ នៅតែលើកឡើងថា ក្រុមកាងារនៅ ខ្វះខាតទិន្នន័យច្រើនទៀត​ ពិសេសគឺ ចំពោះមនុស្សចាស់ និងអ្នកមានជម្ងឺប្រចាំកាយស្រាប់ ។

គួរបញ្ជាក់ផងដែរថា វ៉ាក់សាំងទាំងពីរ របស់មន្ទីរពិសោធន៍ចិននេះ ត្រូវបានគេបញ្ជូន សុំអាជ្ញាប័ណ្ណ ពីអង្គការសុខភាពពិភពលោក ជាមួយគ្នានេះដែរ ក្នុងខែមេសានេះ បើតាមការគ្រោងទុកនោះ នឹងទទួលបានការឆ្លើយតបពី អង្គការសុខភាពពិភពលោក៕

ប្រសិនចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Sinovac
Sinovac
Sinopharm
Sinopharm
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T