ឯកឧត្តម ឃួង ស្រេង៖ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ អ្នកបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

//s9.kh1.co/69/698da92ff87d3431ee2a7ac9a854d2e18d49aa62.jpg
សង្គម

 ០១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបំពានការណែនាំ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ

រាជធានីភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹង​ នៅព្រឹកថ្ងៃទិ០១ ខែមេសា​ ឆ្នាំ២០២១ នេះថា  លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​ សមត្ថកិច្ចពាក់ព័ន្ធ ឱ្យធ្វើការដកហូតមធ្យោបាយធ្វើដំណើររបស់អ្នកដំណើរណាដែលបំពានបំរាម ដែលបានដាក់ចេញ គិតចាប់ពីម៉ោង៨ យប់ ដល់ម៉ោង៥ភ្លឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ  ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា បន្ទាប់ពីដកហូតមធ្យោបាយរួចហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះរៀងៗខ្លួន ដោយរាល់ការធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ក្នុងករណីជនណាអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំទេនោះ នឹងត្រូវផាកពិន័យទៅតាមច្បាប់។ ជាមួយគ្នានោះដែរ ការអនុវត្តបែបនេះ គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងនៅក្នុងសហគមន៍។

តាមរយៈសារមួយផ្ញើរទៅកងកម្លាំងប្រដាប់អាវុធ និង សមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ដូច្នេះថា៖

សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត៕

ឯកឧត្តម ឃួង ស្រេង
https://s9.kh1.co/__image/w=650,h=433,q=100/13/13e7e60c130f41c5ef96d5d537d6428ec75e6104.jpeg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T