យោធា​ភូមា​ប្រកាស​ពី​បទ​ឈប់បាញ់​រយៈ​ពេល​​មួយ​​ខែ​​ជា​ឯកតោភាគី​

//s9.kh1.co/3d/3d22641264cc6c7a6c219126fef9a2ced79b6726.jpg
សង្គម

 ០១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យោធាភូមាបាននិយាយ​ថា​ ​ខ្លួន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​រយៈពេល​មួយ​ខែ​ជាឯកតោភាគី

​មី​យ៉ា​ន់​ម៉ា​៖​ កាលពីថ្ងៃពុធកន្លងទៅ យោធាភូមាបាននិយាយ​ថា​ ​ខ្លួន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​រយៈពេល​មួយ​ខែ​ជាឯកតោភាគី​ ​ប៉ុន្តែ​លើកលែង​ចំពោះ​សកម្មភាព​ដែល​រំខាន​ដល់​សន្តិសុខ​ ​និង​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/1d/1daac26128bfe4b6e3ef33ee86652861417e8f21.png

យ៉ាងណាមិញ ការប្រកាសនេះត្រូវបានគេដឹងយ៉ាង​ច្បាស់​ថា​ មិនមែន​ឈប់​បង្ក្រាប​ដោយ​ហិង្សា​ដែល​កើតមាន​រាល់ថ្ងៃ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋប្រហារ​ដែលធ្វើឱ្យមានមនុស្សស្លាប់នោះឡើយ​។​ ការប្រកាសបានកើតឡើងបន្ទាប់ពីក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​មួយ​ចំនួន​បាន​ព្រមាន​ ​និង​គំរាម​ដល់​រដ្ឋាភិបាល​យោធា​ភូមា​ថា​​នឹង​ធ្វើការ​ប្រយុទ្ធ​ ​ប្រសិន​បើ​​មិន​ឈប់​សម្លាប់​អ្នក​តវ៉ា​ដែល​ជា​ជនស៊ីវិល​គ្មាន​អាវុធ​ក្នុង​ដៃ​។​

https://s9.kh1.co/__image/w=650,h=366,q=100/b8/b8a0f8d23e68a41ad35eddc33ec3f897568976cc.png

​រដ្ឋាភិបាល​យោធា​ភូមា​បាន​​កំពុង​ស្វែងរក​ស​ម្ព័ន្ធ​ភាពជា​មួយ​ក្រុម​ជនជាតិ​ភាគតិច​ដែល​ប្រដាប់ដោយ​អាវុធ​ ​ដែល​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​យោធា​ដែល​ពួកគេ​ហៅថា​ កងទ័ព​សហ​ព័ន្ធ​។​ យ៉ាងណាមិញ​ ​នៅ​មិនទាន់​មាន​ប្រតិកម្ម​នោះ​ទេ ចំពោះ​ការប្រកាស​បទ​ឈប់​បាញ់​គ្នា​ពី​កម្លាំង​ជនជាតិ​ភាគតិច​ប្រដាប់ដោយ​អាវុធ​៕​ 

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T