ក្រុមហ៊ុន Hyundai ផ្អាកផលិតរថយន្ត នៅប្រទេសកូរ៉េខាងត្បូង ដោយសារបញ្ហាមួយដ៏ធំ

//s9.kh1.co/bc/bc35c8f98693e9239c44e04756e506b083bf5767.jpg
បច្ចេកវិទ្យា

 ០១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បញ្ហាកង្វះឈីបរថយន្តបានក្លាយជាការព្រួយបារម្ភរបស់ក្រុមហ៊ុនផលិតឡានទូទាំងពិភពលោក

សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនគ្រោងនឹងបញ្ឈប់ការផលិតជាបណ្តោះអាសន្ននៅរោងចក្រ Ulsan របស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី7 - 14 ខែមេសា ដោយសារតែបញ្ហាកង្វះបន្ទះឈីបនិងគ្រឿងបន្លាស់ផ្គត់ផ្គង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាផ្គត់ផ្គង់ទាក់ទងនឹងប្រព័ន្ធកាមេរ៉ាមើលខាងមុខសម្រាប់រថយន្ត Kona ប្រភេទ SUV និងម៉ូឌុលអគ្គិសនីសម្រាប់រថយន្ត IONIQ 5។

រោងចក្រនេះផលិតរថយន្តបានចំនួន311,000គ្រឿងក្នុងមួយឆ្នាំៗ ដែលរួមមានរថយន្តម៉ាក Kona SUV និងរថយន្តម៉ាក Ioniq 5។

Kona SUV 2020
Kona SUV 2020

ក្រុមហ៊ុន Hyundai ជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដែលរងផលប៉ះពាល់តិចបំផុតពីការខ្វះខាតឈីប ដោយសារតែក្រុមហ៊ុនបានស្តុកទុកនូវឈីបជាច្រើន មិនដូចបណ្តាក្រុមហ៊ុនរថយន្តដទៃទៀតទូទាំងពិភពលោកនោះទេ។

កាលពីសប្តាហ៍មុនក្រុមហ៊ុន Honda Motor Co Ltd និងក្រុមហ៊ុន General Motors Co បានប្រកាសថាពួកគេនឹងបន្តផ្អាកផលិតកម្មនៅរោងចក្រនៅអាមេរិកខាងជើងសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយលើកឡើងពីកង្វះខាតបន្ទះឈីបដែលជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនទៀត។

មុនដំបូងការខ្វះខាតឈីបកើតឡើងតែក្នុងឧស្សាហកម្មផលិតរថយន្តតែប៉ុណ្ណោះ តែឥឡូវ​បានក្លាយជាបញ្ហាកាន់តែធំឡើង ដែលរាលដាលដល់គ្រឿងអេឡិចត្រូនិកប្រើប្រាស់ ដែលរួមទាំងស្មាតហ្វូនផងដែរ៕

Ioniq 5 2022
Ioniq 5 2022
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T