រដ្ឋបាលខេត្តស្វាយរៀង ប្រកាសបិទទីតាំងចំនួន៧ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ ១០នាក់ និងពាក់ព័ន្ធ២៥២ នាក់

//s9.kh1.co/8f/8fca790030b8aa753e7a2eded8183a344c45f9df.jpg
សង្គម

 ០១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពី ការរកឃើញអ្នកវិជ្ជមានកូវីដ១០នាក់ រួចធ្វើការផ្អាកទីតាំងចំនួន ៧

ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី ៣១ មីនា ២០២១ នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ នៅក្រុងបាវិត តាមលទ្ធផលថ្ងៃទី ២៩ មីនា ២០២១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានជម្រាបជូនបងប្អូនសាធារណជន ជាពិសេសបងប្អូនកំពុងរស់នៅក្នុងមូលដ្ឋាន ខេត្តស្វាយរៀងផ្ទាល់ ពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ ដែលជាអ្នកបម្រើការងារនៅ កាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត នេះបើ តាមការយកសំណាកថ្ងៃទី ២៨ មីនា ២០២១ថ្មីនេះ។

គួរបញ្ជាក់ផងដែរថា ទីតាំងដែល ពាក់ព័ន្ធជាមួយនឹង អ្នកជំងឺកូវីដ១៩ សរុបចំនួន ៧នឹង ត្រូវធ្វើការផ្អាកបណ្តោះអាសន្ន និងយកធ្វើជាទីតាំងចត្តាឡីស័ក ស្របពេលនេះ អាជ្ញាធរខេត្ត អំពាវនាវ ប្រជាជនដែល បានពាក់ព័ន្ធនឹងបុគ្គលវិជ្ជមាននិងទីតាំង ដូចជម្រាបជូនខាងក្រោម គិតចាប់ពីថ្ងៃទី ១៤ មីនា ២០២១ សូមបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ ថ្ងៃ តែប្រសិនមានអាការៈប្រែប្រួលណាមួយនោះ សូមទំនាក់ទំនងទៅក្រុមការងារ តាមរយៈ លេខទូរសព្ទដែលជម្រាបខាងក្រោមនេះ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T