Siri នឹងមានសំឡេងថ្មីៗ ឱ្យអ្នកប្រើប្រាស់ជ្រើសរើស ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5

//s9.kh1.co/a7/a7af2e4d4996a106ae6fc11e6f5c55074fa920ab.jpg
បច្ចេកវិទ្យា

 ០១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រៅពីសម្លេងមនុស្សស្រីដែលគេធ្លាប់លឺដូចរាល់ដងនោះ Siri នឹងមានជម្រើសពីរថ្មីៗ

បរទេស៖ ប្រព័ន្ធដំណើរការរបស់ Apple ជំនាន់ថ្មីគឺ iOS 14.5 នឹងបន្ថែមជម្រើសសំឡេងថ្មីពីរសម្រាប់ Siri ហើយជាលើកដំបូងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ជ្រើសរើសសំឡេងណាមួយដែលពួកគេពេញចិត្តសម្រាប់ជំនួយការឌីជីថលមួយនេះ ជំនួសឱ្យសំឡេងមនុស្សស្រីដែលធ្លាប់តែលឺរាល់ដង។ ការផ្លាស់ប្តូរទាំងនេះ បានលេចឡើងនៅក្នុងកំណែបេតាចុងក្រោយបំផុតសម្រាប់​ developer ដែលបានចេញកាលពីថ្ងៃពុធ និងត្រូវបានរាយការណ៍ដំបូងដោយវេបសាយ TechCrunch។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនរំភើបនឹងណែនាំសំឡេង Siri ថ្មីចំនួនពីរសម្រាប់អ្នកនិយាយភាសាអង់គ្លេស និងជម្រើសសម្រាប់អ្នកប្រើប្រាស់ Siri ក្នុងការជ្រើសរើសសំឡេងដែលពួកគេចង់បាននៅពេលពួកគេដំឡើងឧបករណ៍របស់ពួកគេ។ នេះគឺជាការបន្តនៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមហ៊ុន Apple ចំពោះអ្វីដែលថ្មីនិងចម្រុះ រួមទាំងផលិតផលនិងសេវាកម្មដែលត្រូវបានរចនាឡើង ដើម្បីឆ្លុះបញ្ចាំងឱ្យកាន់តែប្រសើរឡើងអំពីភាពចម្រុះនៃពិភពលោកដែលយើងរស់នៅ។

ជម្រើសសំឡេងថ្មីប្រើការថតសំឡេងដែលដំណើរការតាមរយៈម៉ាស៊ីន text-to-speech របស់ Apple ដែលធ្វើអោយសំឡេងទាំងនោះកាន់តែមានលក្ខណៈដូចមនុស្សនិយាយពិតៗ នេះបើយោងតាម ​​TechCrunch ។ សំឡេងថ្មីទាំងពីរនឹងចេញសម្រាប់អ្នកប្រើប្រាស់ដែលនិយាយភាសាអង់គ្លេសនៅជុំវិញពិភពលោក៕

Logo របស់ Siri
Logo របស់ Siri
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T