អំឡុងពេលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ណុប បាយ៉ារិទ្ធ ដាស់តឿនប្រាប់អ្នកគាំទ្របែបនេះ

//s9.kh1.co/a4/a4e3930ef2d140ee15bcf19d81ff249b5e0e64e0.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខណៈពេលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កំពូលតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ ដាស់តឿនប្រាប់អ្នកគាំទ្របែបដូច្នេះ

កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជាជ្រាបរួចមកហើយ ចាប់តាំងពីតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ កើតជំងឺកូវីដ១៩មក មកទល់ពេលនេះ លោកនៅតែកំពុងស្ថិតនៅក្រោមការព្យាបាលរបស់ក្រុមគ្រូពេទ្យនៅឡើយ ដោយតារាផ្សេងទៀត ក៏បានជាសះស្បើយផងដែរ ក្នុងនោះមានដូចជា កញ្ញា វី ឌីណែត អ្នកនាង កែវ ចាន់និមល និង អ្នកនាង សុគន្ធ និសា ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ នៅថ្ងៃនេះ បើយោងតាមការបញ្ជាក់របស់លោក ណុប បាយ៉ារិទ្ធ នៅលើផេកហ្វេសប៊ុករបស់លោក បានសរសេរសារបង្ហោះក្រើនរំលឹកដាស់តឿនដល់អ្នកគាំទ្រ ពីការចូលរួមចំណែកក្នុងការការពារពីការឆ្លងមេរោគដ៏កាចសាហាវមួយនេះ ដែលមានខ្លឹមសារដូច្នេះថា៖

១មេសា ឆ្នាំ២០២១ ខែថ្មី ថ្ងៃថ្មី សូមឲ្យរោគាហានិភ័យ កូវីដ១៩រលាយបាត់ពីកម្ពុជាឆាប់ៗ ។ សូមការពារខ្លួនឯង គ្រួសារឲ្យនខ្ជាប់ខ្ជួន។ ចងចាំថាគ្មានភារកិច្ច កុំចេញពីផ្ទះដាច់ខាត កុំរឹងទទឹង កុំមើលស្រាល ១វិនាទីអ្នកអាចក្លាយជាជនរងគ្រោះដោយការឆ្លងជំងឺកូវីដ១៩ភ្លាម ហើយអ្នករងគ្រោះបន្ទាប់គឺច្បាស់ជាមនុស្សជាទីស្រលាញ់ក្នុងគ្រួសារអ្នក ។ ដូច្នេះ កុំព្រោះតែការមើលស្រាលរបស់អ្នក ហើយយកជីវិតខ្លួនឯង និងគ្រួសារ មកប្រឡែងលេងជាមួយកូវីដឲ្យសោះ ។ ដាច់ខាតកុំបណ្តោយខ្លួនឲ្យឆ្លងជម្ងឺកូវីដ១៩ ដោយគោរពឲ្យបានមម៉ើងម៉ាត់នៅគោលការរណ៍៣កុំ ៣ការពារ ។

លោក ណុប បាយ៉ារិទ្ធ

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលតារាចម្រៀងដ៏ល្បីរូបនេះ បានបញ្ចេញសារក្រើនរំលឹក ដល់អ្នកគាំទ្ររបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយលោកបានបញ្ជាក់ពីមុនមកហើយថា ទាល់តែអ្នកបានកើតវីរុសដ៏សាហាវនេះ ទើបអ្នកយល់អារម្មណ៍មួយហ្នឹង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
លោក ណុប បាយ៉ារិទ្ធ
សាររបស់ លោក ណុប បាយ៉ារិទ្ធ
សាររបស់ លោក ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T