ខឹងខ្លាំង! មកមើលវីដេអូ Curtis Jones ដើរចូលទៅរករឿងកីឡាករក្រូអាត ឆៅៗក្រោយធ្លាក់ពីពាន Euro U-21

//s9.kh1.co/a1/a17db789f235fdec690653d9ef12907606879df0.jpg
កីទ្បា

 ០១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Curtis Jones បង្កជំលោះលើទីលានក្នុងការប្រកួតទល់នឹង ក្រូអាត យប់មិញ

ស្លូវ៉ានី៖ កាលពីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហ្បសតិ៍កន្លងទៅនេះ ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ បានប្រកួតជាមួយ ក្រុមជម្រើសជាតិក្រូអាតក្រោម២១ឆ្នាំ ក្នុងការប្រកួតពាន Euro ក្រោមអាយុ២១ឆ្នាំ ដែលប្រព្រឹត្តិទៅកីឡដ្ឋាន Bonifika ឯប្រទេស ស្លូវ៉ានី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ
ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ
ក្រុមជម្រើសជាតិក្រូអាតក្រោម២១ឆ្នាំ
ក្រុមជម្រើសជាតិក្រូអាតក្រោម២១ឆ្នាំ

លទ្ធផលនៃការប្រកួតគឺ U-21 អង់គ្លេស បានយកឈ្នះ U-21 ក្រូអាត ២ ទល់នឹង ១ ដោយ Eberechi Eze និង Curtis Jones រកបានម្នាក់១គ្រាប់ឲ្យអង់គ្លេស ខណៈខាងក្រូអាតស៊ុតបញ្ចូលទីដោយ Domagoj Bradaric នៅចុងម៉ោងនាទីទី ៩០+១។ 

  ខ្សែបម្រើ Curtis Jones
  ខ្សែបម្រើ Curtis Jones

បើទោះបីជា U-21 អង់គ្លេស ឈ្នះការប្រកួតនេះក៏ដោយក៏ពួកគេនៅតែភ្លាត់ធ្លាក់ចេញពីព្រឹត្តិការណ៍ Euro ក្រោមអាយុ២១ឆ្នាំ នេះដោយសារត្រូវការយ៉ាងហោចណាស់២គ្រាប់ទើបអាចឡើងទៅវគ្គបន្តបានទើបកីឡាករក្នុងក្រុមប្រឈមនឹងភាពអស់សង្ឃឹមជាខ្លាំង។

ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ
ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ

ដោយឡែក ការស៊ុតបញ្ចូលទីរបស់ Domagoj Bradaric នៅចុងម៉ោងនេះបានបង្កកំហឹងដល់ ខ្សែបម្រើ Curtis Jones ជាខ្លាំងព្រោះបន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត កីឡាករម្នាក់នេះបានព្យាយាមដើរចូលទៅរករឿងកីឡាករក្រូអាតដែលកំពុងឱបគ្នាអបអរជ័យជម្នះព្រោះ Jones ក្ដៅក្រហាយថាពួកគេអបអរបញ្ឈឺដល់ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំ។

  ខ្សែបម្រើ Curtis Jones 
  ខ្សែបម្រើ Curtis Jones 
  ខ្សែបម្រើ Curtis Jones 
  ខ្សែបម្រើ Curtis Jones 

ពេលឃើញសភាពការណ៍មិនស្រួល កីឡាករអង់គ្លេសផ្សេងទៀតក៏ដូចជាក្រុមការងារក៏បានចូលមកចាប់ទាញ Jones ដើម្បីឃាត់មិនឲ្យការប្រើអំពើហិង្សាព្រោះ Jones មើលទៅដូចជាខឹងរហូតបាត់បង់ស្មារតី ប៉ុន្តែកីឡាករវ័យ២០ឆ្នាំម្នាក់នេះបានប្រទាញប្រទង់គ្នាជាមួយក្រុមការងារក្នុងន័យប្រាប់កុំឲ្យហាមឃាត់គេ។

ខ្សែបម្រើ Curtis Jones 
ខ្សែបម្រើ Curtis Jones 

មិនយូរប៉ុន្មាន ហេតុការណ៍ជ្រួលច្របល់ក៏បានកើតឡើង Curtis Jones ត្រូវលោកអាជ្ញាកណ្ដាលផ្ដល់កាតលឿងឲ្យនៅនាទីទី ៩០+៨ ដែលនេះជាកាតលឿងលើកទី២ក្នុងការប្រកួតព្រោះនៅនាទីទី៤៨ គេក៏បានកាតមួយរួចហើយដែរ។

ខ្សែបម្រើ Curtis Jones ត្រូវនាំចេញពីទីលាន 
ខ្សែបម្រើ Curtis Jones ត្រូវនាំចេញពីទីលាន 

Jones ត្រូវបានក្រុមការងារចាប់បញ្ជូនចេញពីទីលានទាំងគេមិនសុខចិត្តប៉ុន្តែរឿងទំនាស់នេះមិនទាន់ចប់ទេព្រោះពេលគេដើរចេញ កីឡាករអង់គ្លេសក្រោម២១ឆ្នាំបានចាប់ផ្ដើមប្រទាញប្រទង់តវ៉ាគ្នាពេញនោះដែលបង្កឲ្យមានជំលោះនៅលើទីលាន។

ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា
ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា
ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា
ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសក្រោម២១ឆ្នាំដែលដឹកនាំដោយ លោកគ្រូបង្វឹក Aidy Bootroyd បានចាញ់ក្រុមជម្រើសជាតិ ស្វីស និង ព័រទុយកាល់ មុនមកប្រកួតជាមួយ ក្រូអាត នេះដែលធ្វើឲ្យមានការរិះគន់ជាហូរហែរ៕

ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា
ទិដ្ឋភាពភាគីទាំងពីរប្រទាញប្រទង់គ្នា

សូមទស្សនាវីដេអូនៃការប៉ះទង្គិចគ្នាខាងក្រោម៖

វីដេអូនៃការប៉ះទង្គិចគ្នា
ការប្រកួតរវាង ក្រូអាត និង​ អង់គ្លេស
ការប្រកួតរវាង ក្រូអាត និង​ អង់គ្លេស
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T