លោកគ្រូ Southgate និយាយថាម៉េចខ្លះ ក្រោយកូនក្រុមម្នាក់បង្កកំហុសក្នុងការប្រកួតទល់នឹង ប៉ូឡូញ យប់មិញ(មានវីដេអូ)

//s9.kh1.co/65/65783320452743810256a55a7289ff1e4cb283e4.jpg
កីទ្បា

 ០១-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោកគ្រូSouthgate ចេញមុខការពារ John Stones ក្នុងជំនួបទល់នឹង ប៉ូឡូញយប់មិញ

អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស បានចេញមុខការពារខ្សែការពារ John Stones បន្ទាប់ពីរូបគេបានបង្កកំហុសដោយអចេតនា ញាក់បាល់មុខទីខុសបច្ចេកទេស ផ្ដល់កាដូ១គ្រាប់ឲ្យគូប្រកួត ក្នុងការប្រកួតរវាង អង់គ្លេស និង ប៉ូឡូញ នៅវគ្គជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ John Stones
  ខ្សែការពារ John Stones

ក្នុងការប្រកួតនោះដែរ អង់គ្លេសបានយកឈ្នះ ប៉ូឡូញ ២ ទល់នឹង ១ ដោយ  ខ្សែប្រយុទ្ធ Harry Kane រកបាន១គ្រាប់នៅនាទីទី១៩ ដែលជាបាល់ប៉េណាល់ទីហើយ ខ្សែការពារ Harry Maguire រកបានមួយគ្រាប់បិទគូថនៅនាទីទី៨៥ ខណៈដែលខាង ប៉ូឡូញ រកបានដោយ Jakub Moder នៅនាទីទី៥៨។

  ខ្សែប្រយុទ្ធ Harry Kane
  ខ្សែប្រយុទ្ធ Harry Kane
   ខ្សែការពារ Harry Maguire
   ខ្សែការពារ Harry Maguire

John Stones ដែលបច្ចុប្បន្នលេងឲ្យក្លិប Manchester City ទើបតែរត់ទៅរារាំង Moder នៅមុខទីពេលកីឡាកររូបនេះស៊ុតបញ្ចូលទីទៅហើយទើបគេអាក់ខានរារាំងគ្រាប់បាល់នេះមិនបាន ប៉ុន្តែនៅនាទីទី៨៥ ចុងម៉ោង Stones ក៏សាងគុណសម្បត្តិបញ្ជូនបាល់ឲ្យ Maguire ស៊ុតបាន១គ្រាប់វិញ។

  ខ្សែការពារ John Stones
  ខ្សែការពារ John Stones
  ខ្សែការពារ John Stones
  ខ្សែការពារ John Stones

ដោយសារមើលឃើញថាមានគេនិយាយពីភាពធ្វេសប្រហែសរបស់ Stones លោកគ្រូបង្វឹក Gareth Southgate បានចេញមុខថ្លែងប្រាប់ ITV ថា៖

គេ(John Stones)បានប្រឹងប្រែងធ្វើជាផ្នែកមួយនៃការប្រកួតតាំងពីដើមដល់ចប់ហើយគេក៏បានរួមចំណែកជួយឲ្យពួកយើងឈ្នះដែរដែលនោះជារឿងសំខាន់មួយ គេពិតជាធ្វើបានល្អនៅរដូវកាលនេះ បើទោះបីជាគេបានបង្កកំហុសនៅយប់នេះក៏ដោយ ហើយគេក៏ដឹងខ្លួនឯងច្បាស់ដែរ។ ប៉ុន្តែគេបានកែប្រែស្ថានការណ៍ឡើងវិញ។

លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះ៖

ការប្រកួតរវាង អង់គ្លេស និង ប៉ូឡូញ
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T