ព័ត៌មានលម្អិតអំពីកុងត្រារបស់ Man City លើ Erling Haaland លេចចេញក្នុងតម្លៃ ៣០០ លានផោន

//s9.kh1.co/44/442cac074ba4d668947d5fd30d9870f8c3911c0a.jpg
កីទ្បា

 ០១-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខណៈដែល Sergio Aguero បានចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ City នឹងបង្វែរចំណាប់អារម្មណ៍របស់ពួកគេដើម្បីព្យាយាមបញ្ចុះបញ្ចូល Haaland ឱ្យក្លាយជាអ្នកស្នងដំណែងបន្ទាប់ពីកីឡាករអាហ្សង់ទីន

បរទេស៖ តាមសេចក្តីរាយការណ៍លោក Erling Haaland នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ Premier League ប្រសិនបើគាត់ចង់ចូលរួមជាមួយក្រុម Manchester City នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

តារាឆ្នើមវ័យ ២០ ឆ្នាំ Dortmund កំពុងស្ថិតក្នុងគោលដៅរបស់ Man City បន្ទាប់ពីមានសេចក្តីប្រកាសថាកីឡាករ Sergio Aguero នឹងត្រូវចាកចេញនូវចុងរដូវកាលនេះ។

ការពិភាក្សាកំពុងតែងាកទៅរកអ្នកដែលនឹងក្លាយជាអ្នកស្នងតំណែង បន្ទាប់ពីកីឡាករអាហ្សង់ទីននៅឯ Etihad ហើយ Haaland ត្រូវបានគេជឿជាក់ថាស្ថិតនៅកំពូលនៃបញ្ជីចង់បានរបស់ Pep Guardiola បន្ទាប់ពីការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅក្នុងក្របខ័ណ្ឌ Bundesliga និង Champions League ។

 Pep Guardiola និង​ Erling Haaland
 Pep Guardiola និង​ Erling Haaland

ប៉ុន្តែបើយោងទៅតាមកាសែត The Sun Haaland នឹងស្នើសុំនូវកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយដែលមានទឹកប្រាក់ ៦០០.០០០ ផោនក្នុងមួយសប្តាហ៍ពោលគឺកិច្ចសន្យាមួយដែលនឹងទទួលបានប្រាក់ចំណូលច្រើនបំផុតមិនធ្លាប់មានសម្រាប់កីឡាករបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស និងមើលឃើញថាកញ្ចប់ថវិកាសរុបដែល Manchester City ត្រូវចំណាយប្រហែល ៣០០ លានផោន៕

Suon Sopheak
OCTOB3R (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T