លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់បែបនេះ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង ថ្ងៃស្អែក

//s9.kh1.co/12/120146a652c394dc8cfbcc0b6fed78ba76fcf631.jpg
សង្គម

 ៣១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយ ប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងស្អែកនេះ ពេលនេះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែម ពីព័ត៌មានលំអិតបែបនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ យុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងនឹង ជំងឺកូវីដ១៩ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ក្រោយពេល កម្ពុជាទើបតែទទួលបាន វ៉ាក់សាំងស៊ីណូវ៉ាក់បន្ថែម កាលពីថ្មីនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នេះបើយោង តាមការបញ្ជាក់យ៉ាងច្បាស់ ពីស្ថានីយទូរទស្សន៍ជាតិ ទទក លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ បញ្ជាក់យ៉ាងច្បាស់ថា ៖ 

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅពេលនេះ គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ជាបន្តបន្ទាប់។លោកជំទាវ បានបញ្ជាក់ទៀតថា គណៈកម្មការបានបង្កើតអនុគណៈកម្មាធិការមួយចនួនដែលបានធ្វើលើការងារសំខាន់ៗក្នុងការទំនុកបម្រុង ក្នុងការចាក់វ៉ាក់សាំង និងពិនិត្យតាមដានក្រោយពេលចាក់វ៉ាក់សាំងជាដើម ហើយលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះក្រសួងសុខាភិបាលបានត្រៀមនូវក្រុមគ្រូពេទ្យរួចជាស្រេចប្រមាណជាង២០០០ពាន់នាក់ បូករួមទាំងក្រុមគ្រូពេទ្យដែលស្រាប់ពាក់កណ្តាលជាង ហើយបានសហការជាមួយក្រុមគ្រូសម្តេចតេជោ ធីតា គ្រូពេទ្យ ស ស យ ក គ្រូពេទ្យ ឯកឧត្តមហ៊ុន ម៉ានី និងគ្រូពេទ្យសម្តេចពិជ័យសេនាពិជ័យ ទៀ បាញ់ ដើម្បីធ្វើការចុះចាក់វ៉ាក់សាំង។លោកជំទាវ ក៏សូមលើកទឹកចិត្តក្រុមមិនមែនអទិភាពសូមបន្តចះុឈ្មោះតាមប្រព័ន្ធខ្មែរវ៉ាក់ដែល ។លោកជំទាវក៏បានមានប្រសាសន៍ថា យុទ្ធនាការនៃការចាក់នេះគឺអាចប៉ាន់ស្មានខ្ទង់ពី១ខែទៅ១ខែកន្លះដើម្បីចាក់វ៉ាក់សាំងសុីណូវ៉ាក់ ចំនួន១លានកន្លះ ៕

លោកជំទាវ ឱ វណ្ណឌីន 

ដោយ : ទទក

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោកជំទាវ ឱ វណ្ណឌីន
  លោកជំទាវ ឱ វណ្ណឌីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T