ម្តងនេះ សាហាវកប់! Time To Rise របស់ វណ្ណដា កក្រើកដល់បរទេស ផ្អើលធ្វើReaction ភ្លូកទឹកភ្លូកដី(មានវីដេអូ)

//s9.kh1.co/f1/f1f157eb9cca6c0de50d9783d2c99e89a29fefb4.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ត្រឹមរយៈពេល ២៤ម៉ោង តែប៉ុណ្ណោះ បទថ្មី Time To Rise របស់ វណ្ណដា ទទួលការទស្សនា១លាននាក់ ទាក់ទាញសូម្បីតែបរទេស

រាជធានីភ្នំពេញ ៖ ពិតណាស់ តារារ៉េបខ្មែរ វណ្ណដា កំពុងតែទទួលប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ ទេពកោសល្យ ការសរសេរចម្រៀងរបស់ខ្លួន ដែលតែងពាំនាំនូវអ្វីដែលថ្មីៗ រហូត មិនចេះទាល់ មិនតែប៉ុណ្ណោះ ចម្រៀងរបស់តារារ៉េបប្រុសនេះមួយៗ មានទាំងខ្លឹមសារ មានទាំងចុងចួន ដែលអាចឆក់យកអារម្មណ៍ទាំងមូល របស់អ្នកស្តាប់ ស្តាប់ម្តងហើយ ចង់ស្តាប់ម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បទចម្រៀងថ្មីរបស់ វណ្ណដា <Time To Rise> គ្រាន់តែចេញភ្លាមផ្អើលលអស់មហាជនភ្លាម ត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ ទទួលបានការទស្សនា ក្នុងបណ្តាញសង្គម YouTube រហូតទៅដល់ ១លាននាក់ ដែលជាតួលេខច្រើន ខុសពេលរាល់ដង។

គួរបញ្ជាក់ផងដែរថា បទដំបូងដែលច្របាច់ចូលគ្នារវាង សិល្បរ៉េបនិង សិល្បបុរាណខ្មែរអាយ៉ៃនេះ មិនត្រឹមតែ ខ្មែរទេ ដែលផ្ទុះការចាប់អារម្មណ៍នោះ ជាក់ស្តែង YouTuber មកពីបណ្តាប្រទេសខុសគ្នាៗ ជាង១០ប្រទេស ក៏បង្ហាញភាពភ្ញាក់ផ្អើលសម្រាប់បទនេះដែរ។  នេះបញ្ជាក់យ៉ាងច្បាស់ថា ស្នាដៃកូនខ្មែរ ពិតជាគួរឲ្យស្ងប់ស្ងែងណាស់ ធ្វើឲ្យបរទេសចាប់អារម្មណ៍និងសរសើរ ពេញៗមាត់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

I'm so proud!!! VannDa-Time To Rise
Korean HipHop Junkie react-Time To Rise
!? Reaction VannDa-Time To Rise
VannDa- Time To Rise
VannDa- Time To Rise feat. Master Kong Nay
VannDa-Time To Rise. Master Kong Nay
VannDa kH- Time To Rise feat.Master Kong Nay
VannDa-Time To Rise feat. Master Kong Nay
First Time Hearing Cambodian rap! VannDa-Time To Rise
VannDa-Time To Rise Ft. Master Kong Nay Reaction
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T