Juventus ក្លាយជា​គោល​ដៅ​ដែល​ទំនង​បំផុត​របស់ Sergio Aguero ពេល​​​គាត់​ចេញ​ពី​ Manchester City

//s9.kh1.co/38/38443023d6e4e460b69935f3b40adea1896e7ce2.jpg
កីទ្បា

 ៣១-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អនាគតរបស់ Aguero! Cristiano Ronaldo អាចឆក់យក Aguero ចេញពី Messi

MARCA ៖ ក្រុមសេះបង្កង់ Juventus បានក្លាយជាគោលដៅដែលទំនងបំផុតរបស់ Sergio Aguero នៅពេល​ដែល​​គាត់ចាកចេញពី Manchester City នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sergio Aguero
Sergio Aguero

ការប្រកាសរបស់ក្រុម Manchester City នៅល្ងាចថ្ងៃច័ន្ទនេះថាការស្នាក់នៅរបស់ Aguero រយៈពេល ១០ ឆ្នាំនៅ Manchester នឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ​ដែលមានន័យថាគាត់អាច​ចូលរួមជាមួយក្លិប​ណាមួយ​ដោយ​​ឥតគិតថ្លៃ។

កាសែត La Gazzetta dello Sport បានរាយការណ៍ថាក្លឹបសេះបង្កង់ Juventus កំពុងនាំមុខក្នុងការប្រកួត​ប្រជែង​ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន បន្ទាប់ពីគ្រូបង្វឹកក្លឹប Barcelona លោក Ronald Koeman បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្លឹប Lyon កីឡាករ Memphis Depay ដែលហ្នឹង​ត្រូវ​ផ្ទេរ​ដោយឥតគិតថ្លៃផងដែរ ដែលជាគោលដៅចំបងរបស់គាត់។

Memphis Depay
Memphis Depay

ក្លឹបមកអ៊ីតាលីនេះកំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធកំពូលម្នាក់ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ក្រោយ​ទទួលបានលទ្ធផលមិនល្អប្រសើរនៅរដូវកាល ២០២០/២១ ។

ពួកគេបានកំណត់យក Aguero ដើម្បីលេងជាដៃគូរជាមួយ Cristiano Ronaldo និង Paulo Dybala ដែល​ប្រាកដ​នឹងក្លាយជាទម្រង់ប្រយុទ្ធដ៏ឆ្នើមមួយក្នុងពិភពលោក។

Cristiano Ronaldo, Aguero and Paulo Dybala
Cristiano Ronaldo, Aguero and Paulo Dybala

ទោះបីជាកិច្ចសន្យារបស់គាត់ ១៥ លានអឺរ៉ូក្នុងមួយឆ្នាំក៏ដោយក៏ក្រុម Juventus កំពុងស្វែងរកវិធីដើម្បីថ្លឹងថ្លែង​ហិរញ្ញវត្ថុ​របស់ពួកគេដើម្បីសម្រួលដល់ការមកដល់របស់គាត់នៅ ដែលប្រាកដនឹងក្លាយជាកិច្ចព្រមព្រៀង​ដ៏សំខាន់​មួយ​នៅរដូវក្តៅនេះ៕

Suon Sopheak
OCTOB3R (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T