តែតបុកដីល្អណាស់! James តែត១គ្រាប់ ជួយវែលស៍ យកបាន៣ពិន្ទុពី សាធារណរដ្ឋឆេក (មានវីដេអូ)

//s9.kh1.co/b2/b2fb02a5e6fd36c0787de7875b8a4c02ab70909b.jpg
កីទ្បា

 ៣១-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

James តែត១គ្រាប់ ជួយវែលស៍ យកបាន៣ពិន្ទុពី សាធារណរដ្ឋឆេក

អឺរ៉ុប៖ ក្រុមជម្រើសជាតិវែលស៍ ក្នុងនាមជាម្ចាស់ផ្ទះ បានបើកទ្វារកីឡដ្ឋាន Cardiff City Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ សាធារណរដ្ឋឆេក ក្នុងជំនួបជម្រុះ World Cup ឆ្នាំ២០២២ ពូល E កាលពីរាត្រីថ្ងៃអង្គារ ទី៣០ កន្លងទៅនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=452,q=100/d8/d8345757d6a707beda3ddb54587098e6ec44b6db.png

បើមើលទៅលើស្ថិតិនៃការប្រកួត ឃើញថាក្រុមទាំងពីរ មានឱកាសប្រហាក់ប្រហែលគ្នា ពោលក្រុមម្ចាស់ផ្ទះ​ ស៊ុតសរុបបាន៥ជើង ចំគោលដៅ៣ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៨ជើង ចំគោលដៅ៣ដង​ ដូចគ្នា ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីក្រុមវែលស៍បាននោះទេ។

សម្រាប់១គ្រាប់ដ៏មានតម្លៃរបស់ក្រុមវែលស៍រកបានដោយខ្សែប្រយុទ្ធស្លាបកំពូលល្បឿន ដែលមកពីក្រុមបិសាចក្រហម Manchester United កីឡាករ Daniel James ដែលជាការតែតបុកដីបញ្ចូលទីយ៉ាងល្អនៅនាទីទី ៨២។

https://s9.kh1.co/__image/w=650,h=366,q=100/69/69c21e4f814e3f167a5711b44d8cbe7f99f43127.png
https://s9.kh1.co/__image/w=650,h=366,q=100/eb/eb28256cfc66bb0f9e2e4ea8357a490f4af21135.png

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតនេះ គឺក្រុមទាំងពីរសុទ្ធតែបាត់បង់សមាជិកម្នាក់ដូចគ្នា ដោយការពិន័យកាតក្រហមពីសំណាក់ អាជ្ញាកណ្ដាល ពោលសម្រាប់ក្រុមភ្ញៀវ សាធារណរដ្ឋ បានបាត់បង់កីឡាករ Patrik Schick នៅនាទីទី៤៩ ខណៈក្រុមវែលស៍ បានបាត់បង់ខ្សែបម្រើ Connor Roberts ក្រោយទទួលបានកាតលឿងជាលើកទី២ នៅនាទីទី៧៧។

https://s9.kh1.co/__image/w=650,h=434,q=100/93/93f9bb5282cbd88d28ef6370b7fa71285bd44bcc.png

គួរបញ្ជាក់ដែរថា ១គ្រាប់យក៣ពិន្ទុរបស់ James បានជួយក្រុមវែលស៍ ឡើងឈរលេខ៣ ក្នុងពូល E មាន៣ពិន្ទុ តាមពីក្រោយលេខ២ សាធារណរដ្ឋឆេក ១ពិន្ទុ និងក្រុមលេខ១ ប៊ែលស៊ិក ដែលលត់ បេឡារុស យប់មិញ ៨-០ នោះ ចំនួន៤ពិន្ទុ៕
បើចង់ឃើញការតែតរបស់ James ល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T