ក្រុមហ៊ុន Virgin Galactic បង្ហាញយានអវកាសថ្មី SpaceShip III ត្រៀមដឹកភ្ញៀវទេសចរ ទៅលេងទីអវកាស (មានវីដេអូ)

//s9.kh1.co/17/174aaab47ea5c564ebeea9edf10a8415d8310276.png
បច្ចេកវិទ្យា

 ៣១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពេលនេះការស្រមៃថានឹងមាន space tourism បានក្លាយជាការពិតហើយ

បរទេស៖ ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic របស់លោក Richard Branson បានបង្ហាញយានអវកាសថ្មីមួយដែលមានឈ្មោះថា VSS Imagine កាលពីថ្ងៃអង្គារ ដែលជាយានអវកាស SpaceShip III ដំបូងបង្អស់របស់ក្រុមហ៊ុន។ យាននេះមានពណ៌ភ្លឺរលោង មើលទៅឡូយខ្លាំងមែនទែន ហើយវាជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការចាប់ផ្តើមអាជីវកម្មទេសចរណ៍អវកាសនៅឆ្នាំ2022។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
(រូបភាព៖ Virgin Galactic)
(រូបភាព៖ Virgin Galactic)

មុខងាររបស់ SpaceShip III គឺដូចគ្នានឹង SpaceShipTwo របស់ក្រុមហ៊ុនដែរ ដែលមានឈ្មោះថា VSS Unity។ ប៉ុន្តែយានអវកាស SpaceShip III ត្រូវបានរចនាឡើងតាមរបៀបម៉ូឌុល ដែលនឹងជួយឱ្យការធ្វើដំណើរទៅមកបានលឿន។ 

ការរចនាដែលផ្តល់ឱ្យយាន SpaceShip III មានភាពលឿនជាង SpaceShipTwo គឺបង្ហាញថាក្រុមហ៊ុន Virgin Galactic បានត្រៀមសម្រាប់ការហោះហើរដឹកអតិថិជនដំបូង នៅដើមឆ្នាំ2022។ យាននេះមានទម្ងន់តិចជាង SpaceShipTwo ហើយ ផ្នែកខាងក្នុងវាអាចមានភាពខុសគ្នាបន្តិច។ 

ការធ្វើតេស្តហោះហើរលើកដំបូងរបស់ VSS Imagine នឹងត្រូវធ្វើឡើងនៅរដូវក្តៅនេះនៅឯមជ្ឈមណ្ឌលអវកាសអាមេរិករបស់ក្រុមហ៊ុន នៅរដ្ឋ New Mexico៕

(រូបភាព៖ Virgin Galactic)
(រូបភាព៖ Virgin Galactic)
(រូបភាព៖ Virgin Galactic)
(រូបភាព៖ Virgin Galactic)
វីដេអូ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T