ទាំងនេះគឺជា សម្រង់ឃ្លាដែលពេញនិយមនៅក្នុងបទចម្រៀង Time To Rise របស់វណ្ណដា និងលោកគ្រូ គង់ ណៃ

//s9.kh1.co/55/55a89a590e45249afadb9b9ae6b48e3ffe98a003.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទាំងនេះគឺជា Quotes នៅក្នុងបទចម្រៀង Time To Rise របស់វណ្ណដា និងលោកគ្រូ គង់ ណៃ

កម្សាន្ត៖ អ្នកគាំទ្រប្រាកដជាបានជ្រាបរួចមកហើយ បទចម្រៀង Time To Rise របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា និង លោកតាព្រឹទ្ធាចារ្យ​ គង់ ណៃ ដែលជាគ្រូអាយ៉ៃដែលមានទេព្យកោល្យខាងតន្ត្រីចាប៉ី នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ ស្នាដៃបទចម្រៀងមួយបទនេះ ទទួលបានការកោតស្ងប់ស្ងែង និង ផ្ទុះកក្រើកការគាំទ្រ នៅជុំវិញពិភពលោក ដោយបទនេះ បានបំបែកកំណត់ត្រានៅក្នុងប្រទេសកម្ពុជា ដែលបានជាប់ជាបទចម្រៀងដែលទទួលបានការចូលទស្សនា ១លាន view ក្នុងរយៈពេលត្រឹមតែ២២ ម៉ោងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ ក្នុងនោះដែរ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺ សម្រង់ឃ្លានៅក្នុងបទចម្រៀងមួយនេះ ដែលទទួលបានការចង់ដឹងចង់យល់ពីអត្ថន័យនៃបទចម្រៀងឱ្យកាន់តែច្បាស់។

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

វណ្ណដា
វណ្ណដា
https://s9.kh1.co/__image/w=650,h=976,q=100/9a/9a0458a30a390ffd3a8694061f4f8a07fb9b3cc9.jpg
បទ Time to Rise 
បទ Time to Rise 
រូបភាព ប្រភព Play
រូបភាព ប្រភព Play

ក្នុងឃ្លា ...គិតដូចបណ្ឌិត មានគំនិតដូចចៅហ្វាយ រីកដូចជាផ្សិត ខួរខ្ញុំគិតដៃខ្ញុំកាយ នេះ៖ មាន័យថា គំនិតតែងនាំឱ្យការបង្កើតថ្មី​ចេញសកម្មភាព គិតដូចបណ្ឌិត គិតអ្វីដែលល្អតែង បានល្អ គិតច្នៃប្រឌិត តែងបានអ្វីថ្មី មានគំនិតដូចចៅហ្វាយ ត្រង់នេះ មានន័យថា គិតដូចចៅហ្វាយ សំដៅដល់ការផ្តើមអ្វីមួយដែលមុនគេនាំមុខគេឯទៀត រីឯ រីកដូចផ្សិត ខួរខ្ញុំគិតដៃខ្ញុំកាយ មានន័យថា រាល់គំនិតទាំងនោះ តែងបានចេញផ្លែផ្កាច្រើនរីកដូចផ្សិត ខួរខ្ញុំគិតដៃខ្ញុំកាយ ត្រង់នេះ មានន័យថា មានគំនិតទើបចេញសកម្មភាព ខំគិត បង្កើតចេញជាសកម្មភាព។

រូបភាព ប្រភព Play
រូបភាព ប្រភព Play

ក្នុងឃ្លា...រីកដូចជាផ្កាយ ខ្ញុំរះលើវេហា Everybody wanna be like me.... មានន័យថា៖ បើនិយាយដល់ន័យត្រង់ ផ្កាយ នៅលើមេឃដ៏សែនខ្ពស់គ្មានអ្នកទៅដល់ ខ្ញុំរះលើវេហា​ ឃ្លាជាភាសាអង់គ្លេស Everybody wanna be like me មនុស្សគ្រប់គ្នាចង់ខ្ពស់ដូចខ្ញុំដែរ។ 

រូបភាព ប្រភព Play
រូបភាព ប្រភព Play

ក្នុងឃ្លានេះ ....... I wanna know អ្នកណាសាទរ ពេលដែលឃើញយើងថ្កើង....មានន័យថា៖ ជីវិតតែងមានចុះមានឡើង នៅពេលយើងធ្លាក់ខ្លូន តើអ្នកណានៅជួយយើង ពេលជីវិតថ្កើង តើអ្នកណាអបអរយើងទៅ។

រូបភាព ប្រភព Play
រូបភាព ប្រភព Play

..កុំធ្វើជាសំណែននៅលើហឹង បើគេមិនឱ្យតម្លៃរត់ចូលព្រៃធ្វើជាសឹង្ហ បើចូលទឹកដូចក្រពើ នៅលើឈើធ្វើជាជ្រឹង..៖ កុំចង់បានរបស់ដែលសល់ពីគេ បើគេមិនឱ្យតម្លៃរត់ចូលព្រៃធ្វើជាសឹង្ហ សឹង្ហគឺត្រូវបានគេស្គាល់ថាជាសត្វដែលមានឬទ្ធានុភាពជាងគេនៅក្នុងព្រៃ នៅលើគោកមានសឹង្ហ នៅក្នុងទឹកមានក្រពើ បើនៅលើឈើដូចជ្រឹង ជ្រឹងជាសត្វមួយដែលមានភាពអំណត់ធ្មត់ព្យាយាមធ្វើការទាំងយប់ និង ដេកនៅពេលថ្ងៃ៕

វណ្ណដា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T