ប្រទេសមានច្បាប់ គ្រួសារមានវិន័យ! ទីបំផុតអ្នកបន្លំធ្វើជាក្រុមគ្រូពេទ្យ ចុះ​យកសំណាក ជម្រិត​យកប្រាក់៣មុឺនដុល្លារ បានមកដល់តុលាការហើយ

//s9.kh1.co/ca/ca89397872eb0baeb8de0c14e573f4b235c0db3f.jpg
សង្គម

 ៣១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្វើល្អៗបានល្អៗធ្វើអាក្រក់ៗបានអាក្រក់ៗទីបំផុតអ្នកដែលបន្លំធ្វើជាក្រុមគ្រូពេទ្យជំនាញចុះ​យកសំណាក ជម្រិត​យកប្រាក់៣មុឺនដុល្លារ នោះបានមកដល់តុលាការហើយ

ភ្នំពេញ: មហាជន​ និងប្រិយមិត្តពិតជាចាំបាននូវហេតុកាណ៍ដ៏សែន​ហួស​ចិត្ត ដែលបានបង្កការភ្ញាល់ផ្អើលកាលពី វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១ ដោយមានក្រុមគ្រូពេទ្យក្លែងក្លាយចំនួន​១២​នាក់ បន្លំធ្វើជាក្រុម​គ្រូពេទ្យជំនាញ ចុះយកសំណាក រួចចាប់ជម្រិតទារប្រាក់​ ៣មុឺនដុល្លារពីជនរងគ្រោះ។​​ ករណី​ចាប់​ជម្រិត ​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋា គារ POSITANO BOUTIQUE HOTEL ​ តែជាសំណាងល្អកម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បាន​ចំនួន​០២​នាក់​ដោយ​សុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនល្មើសទៅដល់សាលាដំបូង
ជនល្មើសទៅដល់សាលាដំបូង

ដូចដែលពាក្យចាស់លោក​ពោលថា ធ្វើអាក្រក់បានអាក្រក់មែន! កាលពីម្សិលមិញនេះ​ នៅថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២១​កន្លងទៅនេះ កម្លាំង ជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌរបស់ក្រសួងមហាផ្ទៃ​ ដឹកនាំសហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌចំការមន បាននាំខ្លួនជនជាតិចិននិងវៀតណាមចំនួន ១៤នាក់ដែលជាប់ពាក់ព័ន្ធជាមួយនឹងករណីចាប់ជម្រិត យកលុយចំនួន៣មុឺនដុល្លា​រខាងលើនេះ យកទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតីវិធីច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាជាបន្ត៕

សមត្ថកិច្ចជំនាញ
សមត្ថកិច្ចជំនាញ
ជនល្មើសទៅដល់សាលាដំបូង
ជនល្មើសទៅដល់សាលាដំបូង
ជនរងគ្រោះ
ជនរងគ្រោះ
សាលាដំបូង​រាជធានី​ភ្នំពេញ​
សាលាដំបូង​រាជធានី​ភ្នំពេញ​
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T