ធ្វើឱ្យហ្វេនៗសង្ស័យហើយ! ក្រោយមានពាក្យចចាមអារ៉ាមថា Cecilia Cheung កំពុងមានផ្ទៃពោះកូនទី៤

//s9.kh1.co/ab/abe8244d64afa3468511032a495d444cda2eb16a.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែរក្សាបាននូវរាងដ៏ស្លីមសូម្បីតែក្រោយពេលសម្រាលកូន ៣ នាក់ហើយក៏ដោយ ប៉ុន្តែតារាស្រីវ័យ ៤០ ឆ្នាំ Cecilia Cheung ត្រូវបានគេប្រទះឃើញនិងយភ្ញាក់ផ្អើលជាមួយនឹងភាពខុសប្លែកលើផ្ទៃពោះរបស់នាងនៅក្នុងរូបថតនាពេលថ្មីៗនេះ

ហុងកុង៖ អ្នកនាង Cecilia Cheung នឹងបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្តែងចម្រុះរបស់ចិនគឺ Sisters Who Make Waves សាជាថ្មីម្តងទៀតសម្រាប់រដូវកាលទី ២ នេះ។ នាងរក្សាបាននូវរាងដ៏ស្លីមរបស់នាង សូម្បីតែក្រោយពេលសម្រាលកូន ៣ នាក់ហើយក៏ដោយ ប៉ុន្តែតារាស្រីវ័យ ៤០ ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញ និងគួរឱ្យភ្ញាក់ផ្អើលជាមួយនឹងភាពខុសប្លែកលើផ្ទៃពោះរបស់នាងនៅក្នុងរូបថតនាពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតមួយសន្លឹកដែលនាងបានស្លៀករ៉ូបពណ៌សតឹង ខណៈពេលត្រៀមថតពាណិជ្ជកម្មរបស់នាង ដែលជាថ្មីម្តងទៀតត្រូវបានគូសបញ្ជាក់ថារូបនាងហាក់មានរាងធំបន្តិចនៅលើផ្នែកពោះរបស់នាង។ ជាងនេះទៀតនោះនៅក្នុងឱកាសមួយផ្សេងទៀតនាងត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ហាងលក់គ្រឿងទេសដោយពាក់អាវយឺតពណ៌ស្វាយដោយមានផ្ទៃពោះរាងធំ។ បើទោះបីជារូបថតបានជំរុញឱ្យមានការពិភាក្សាថា តើ Cecilia រំពឹងថានឹងមានកូនទីបួនរបស់នាងឬយ៉ាងណានោះ ស្រាប់តែនាងបាននិយាយថានាងបានស្លៀកខោរលុងដែលមានខ្សែក្រវ៉ាត់នៅឯហាងលក់គ្រឿងទេសដែលនាំឱ្យចង្កេះខោឡើងក្រាស់ប៉ោងឡើងតែប៉ុណ្ណោះ។

អ្នកនាង Cecilia បានប្រើបណ្តាញសង្គមរបស់នាងដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់អំពីពាក្យចចាមអារ៉ាមនៃការមានផ្ទៃពោះរបស់នាងដោយបានបង្ហោះរូបថតរបស់នាងនៅពេលនាងពាក់អាវរលុង។ ហើយនៅពេលប៉ះទប់នឹងខ្យល់ផ្នែកផ្ទៃពោះរបស់នាងហាក់ដូចជារាបស្មើ។ ក្រោយមកនាងក៏បានបង្ហោះវីដេអូហាត់ប្រាណដែលបង្ហាញថានាងរត់បានប្រហែល ២ ម៉ោងផងដែរ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

រូប Cecilia Cheung ដែលបានស្លៀករ៉ូបពណ៌សតឹងនិងនៅឯហាងលក់គ្រឿងទេស
រូប Cecilia Cheung ដែលបានស្លៀករ៉ូបពណ៌សតឹងនិងនៅឯហាងលក់គ្រឿងទេស
រូប Cecilia Cheung ដែលគេថតបាននៅឯហាងលក់គ្រឿងទេស
រូប Cecilia Cheung ដែលគេថតបាននៅឯហាងលក់គ្រឿងទេស
រូប Cecilia Cheung ដែលគេថតបាននៅឯហាងលក់គ្រឿងទេស
រូប Cecilia Cheung ដែលគេថតបាននៅឯហាងលក់គ្រឿងទេស
រូបនៅពេលពាក់អាវរលុងដែល Cecilia Cheung បង្ហោះលើបណ្ដាញសង្គមរបស់នាង
រូបនៅពេលពាក់អាវរលុងដែល Cecilia Cheung បង្ហោះលើបណ្ដាញសង្គមរបស់នាង
Cecilia Cheung
Cecilia Cheung

ប្រភព៖ Jayne Stars

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T