បរទេស៖ ក្រុមហ៊ុន SpaceX នៅតែមានបញ្ហាក្នុងការហោះហើរសាកល្បងរុ៉ក្កែត Starship។ ដូចដែល Ars Technica បានរាយការណ៍ ក្រុមហ៊ុន SpaceX បានបាត់បង់គំរូរ៉ុក្កែត Starship SN11 នៅរយៈពេល6នាទីក្នុងការហោះហើរ។ គេមិនច្បាស់ថាមានអ្វីកើតឡើងនោះទេ ប៉ុន្តែកាមេរ៉ាដែលនៅលើវាបានបិទភ្លាមៗ បន្ទាប់ពីម៉ាស៊ីនមួយរបស់ Starship ត្រៀមចុះចត ហើយក្រោយមកផ្នែកខ្លះនៃយានដែលផ្ទុះឆេះ បានធ្លាក់នៅលើកន្លែងចុះចត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Elon Musk បានកត់សម្គាល់ថា ម៉ាស៊ីនទី2មានបញ្ហាទាំងពេលឡើងនិងចុះចត។ នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបញ្ចេញបន្ទាប់ពីក្រុមហ៊ុន SpaceX ពិនិត្យមើលកម្ទេចកម្ទីដែលធ្លាក់នោះរួច។


នេះគឺជាបរាជ័យមួយសម្រាប់ SpaceX។ ការសាកល្បងហោះហើរគំរូរ៉ុក្កែតលើកមុនទទួលបានជោគជ័យចាប់ពីដំណើរការដំបូងរហូតដល់ពេលចុះចត រ៉ុក្កែត SN10 លើកមុនចុះចតបានសម្រេច មុនពេលដែលវាផ្ទុះឡើង10នាទីក្រោយមក ដោយសារតែការដាច់ខ្សែប្រេង។ តែលើកនេះ SN11 មិនបានសូម្បីតែចុះចតមកដីវិញ ដែលនេះគឺជាការព្រួយបារម្ភមួយ ដោយសារការហោះហើរលើកក្រោយ អន់ជាងលើកមុនទៀត។
នេះក៏មិនមែនជាវិបត្តិអ្វីសម្រាប់ SpaceX ដែរ ព្រោះក្រុមហ៊ុនអាចសាងសង់គំរូរ៉ុក្កែត Starship ថ្មីបានក្នុងរយៈពេលបីសប្តាហ៍ឬតិចជាងនេះ ហើយជំនាន់បន្ទាប់របស់វាអាចជាគំរូជឿនលឿនជាងនេះក៏ថាបាន៕