គ្រាប់ទី២ពូដូមិនឲ្យបាល់ធ្លាក់ដល់ដីទាន់ទេ! ព័រទុយកាល់ ឡើងឈរកំពូលតារាងពូល A ក្រោយយកឈ្នះ លុចសំបួរ ៣-១ យប់មិញ (មានវីដេអូ)

//s9.kh1.co/20/2002d8e8bb8b09bb544a863797b1c83445212c39.jpg
កីទ្បា

 ៣១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ព័រទុយកាល់ ឡើងឈរកំពូលតារាងពូល A ក្រោយយកឈ្នះ លុចសំបួរ ៣-១ យប់មិញ

អឺរ៉ុប៖ ខ្សែប្រយុទ្ធកំពុងឡើងកូដ Diego Jota, Cristiano Ronaldo និង Joao Palhinha បានចាប់ដៃគ្នា រកម្នាក់១គ្រាប់ ជួយក្រុមជម្រើសជាតិព័រទុយកាល់យកបាន៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ លុចសំបួរ កាលពីរាត្រីថ្ងៃអង្គារ ទី៣០ ម្សិលមិញនេះ ដែលជាការប្រកួតជម្រុះ​ World Cup ឆ្នាំ២០២២ តំបន់អឺរ៉ុប ពូល​ A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/28/282f20374153c3b5d9a9a7ceb0c32197675d0ec5.png

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះជាអ្នកបើកគណនីនាំមុខមុន ធ្វើបានតាមរយៈការតែតរបស់កីឡាករ Gerson Rodrigues ប៉ុន្តែ ខ្សែប្រយុទ្ធ Jota បានរកតាមស្មើឲ្យព័រទុយកាល់វិញ មុនបញ្ចប់តង់ទី១ ពោលគឺនៅនាទីទី៤៥។

លុះឈានចូលតង់ទី២ បាន៦នាទី ម្ចាស់អាវលេខ៧ Ronaldo បានពែន១ជើងស្ដាំ ក្រោយទទួលបានបាល់លើកពីមិត្តរួមក្រុម Joao Cancelo សម្រេចគ្រាប់ទី២ឲ្យក្រុមព័រទុយកាល់ ខណៈគ្រាប់ទី៣ ធ្វើបានដោយកីឡាករ Palhinha នៅនាទីទី៨០ ដោយលទ្ធផល ១ទល់នឹង៣ បានរក្សាដល់ចប់ប្រកួត។

https://s9.kh1.co/__image/w=650,h=366,q=100/f5/f5ad1baf3ab1f6933c05457c405cf2db2afb3120.png

តាមរយៈជ័យជម្នះនេះ បានជួយក្រុមព័រទុយកាល់ ឡើងមកគ្រងកំពូលតារាងពូល A ដោយ៣ប្រកួតកន្លងទៅ ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ ស៊ែប៊ី ដែលទើបយកឈ្នះ អាស៊ែបៃសង់ ២-១ កាលពីថ្ងៃច័ន្ទ ទី៣០ កន្លងទៅ៕

https://s9.kh1.co/__image/w=523,h=215,q=100/aa/aabd1b9e8771b878661fea191967119a951b53b6.png

បើចង់ឃើញការស៊ុតបញ្ចូលទីល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T