YouTube នឹងបិទមិនឱ្យឃើញចំនួន dislike លើវីដេអូរបស់អ្នកប្រើប្រាស់របស់ខ្លួនមួយចំនួន

//s9.kh1.co/d3/d3908c3ac85ade843467afef66731862377db494.jpg
បច្ចេកវិទ្យា

 ៣១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដូច្នេះហើយកុំស្លន់ស្លោរ បើសិនជាមិនឃើញចំនួន dislike នៅខាងក្រោមវីដេអូរបស់អ្នក

បរទេស៖ ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត គេហទំព័រ YouTube គ្រោងនឹងសាកល្បងដាក់ការរចនា interface ថ្មី ដែលនឹងមិនបង្ហាញចំនួន dislikes លើវីដេអូជាសាធារណៈ។ នៅក្នុងការរចនាដែលក្រុមហ៊ុនបានបង្ហាញ ប៊ូតុង dislike នៅតែមានសម្រាប់ឱ្យអ្នកចូលមើលចុច ប៉ុន្តែវានឹងមិនបង្ហាញពីចំនួន dislike ​នោះទេ។ យោងតាមគេហទំព័រ YouTube ម្ចាស់វីដេអូ (content creators) នឹងនៅតែមើលឃើញចំនួន dislike ​នោះតាមរយៈ YouTube Studio ដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធ្វីតរបស់ youtube
ធ្វីតរបស់ youtube

ក្រុមហ៊ុនបាននិយាយថា ការសាកល្បងនេះធ្វើឡើងបន្ទាប់ពីមានមតិ feedback ពីម្ចាស់វីដេអូនានាលើ “well-being and dislike campaigns” ប៉ុន្តែក្រុមហ៊ុនបានបញ្ចាក់ថាអ្នកចូលមើល នៅតែអាចចុចប៊ូតុង dislike ដើម្បីបញ្ជេញពីមតិរបស់ពួកគេទៅលើវីដេអូ។

គេហទំព័រ YouTube បានគិតគូរពីរឿងប៊ូតុង dislike នេះយ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ2018មកម្ល៉េះ ដែលវាគឺជាឆ្នាំដែលវីដេអូ YouTube Rewind ប្រចាំឆ្នាំរបស់ខ្លួនបានក្លាយជាវីដេអូដែលគេ dislike ច្រើនបំផុត។ មួយឆ្នាំក្រោយមក YouTube បានពិចារណាលើការបិទចំនួន (rating counts by default) ហើយចង់ដកប៊ូតុង dislike ចេញតែម្តងដោយខ្លាចក្រុមអ្នកចូលមើលទាំងឡាយព្រួតគ្នាចុច dislike លើវីដេអូណាមួយ។ គេមិនទាន់និយាយបានទេថា ការពិសោធន៍ចុងក្រោយនេះ គឺជាការបញ្ចប់ជីវិតប៊ូតុង dislike នោះទេ ប៉ុន្តែ YouTube ច្បាស់ណាស់គឺកំពុងតែគិតរកវិធីដោះស្រាយបញ្ហានេះ៕  

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T