មិន​ធម្មតា! នារី​ដែល​​កើត​ចំ​ឆ្នាំ​ទាំង ៤នេះ មាន​សំណាង​​ពេញ​មួយ​ជីវិត​​ និង​ហូរហៀរដោយ​ទ្រព្យ​​សម្បត្តិ

//s9.kh1.co/c8/c8f405463c09bb5e90b3eb1e5b91ad29eb1df1c5.webp
យល់ដឹង

 ៣១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតា! នារីៗណាកើតចំឆ្នាំទាំង ៤នេះ មានជីវិតពេញដោយទ្រព្យសម្បត្តិ មានភាពសម្បូរសប្បាយ កើតទុក្ខតិចបំផុត​គួរ​ឲ្យ​ច្រណែន

​តាម​ក្បួន​ទស្សន៍ទាយរបស់ចិនសែ បានប្រាប់ឲ្យដឹងថានារីៗណាកើតមកចំឆ្នាំទាំងនេះ ធានាថា​មហា​សំណាង​ហើយ​នៅ​ក្នុង​ជីវិត។ ចង់ដឹងថាឆ្នាំនោះ មានឆ្នាំណាខ្លះនោះ តោះចុចអានបន្តនៅខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ​​កើត​ឆ្នាំ​១៩៨៧

រូបតំណាង
រូបតំណាង

មុន​អាយុ​៣០​ឆ្នាំ ​ជីវិត​របស់​អ្នក​តែង​​តែ​ជួប​រឿង​វេទ​នា​ផ្លូវ​ចិត្ត​ ច្រើន​ជាង​សប្បាយ​ចិត្ត។ ​​បើ​តាម​ការ​ទស្សន៍​ទាយ ​នារី​កើត​ឆ្នាំ​នេះ​នឹង​ជោគ​ជ័យ​ក្នុង​ជីវិត​ ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​បន្តិច​។ មិន​​យូរ​ទេ ​បន្ទាប់​ពី​អាយុ​៣៥​ឆ្នាំ ​អ្នក​នឹង​ជួប​តែ​រឿង​សប្បាយ​​ចិត្ត។

​​២. ​​កើត​ឆ្នាំ​១៩៩៣

រូបតំណាង
រូបតំណាង

អ្នក​​តែង​ធ្វើ​ការងារ​ដើម្បី​ឲ្យ​មនុស្ស​រាល់​គ្នា​សប្បាយ​ចិត្ត ​ម៉្លោះ​ហើយបើ​មើល​ពី​សម្បក​ក្រៅ​អ្នក​មើល​ទៅ​ដូច​មនុស្ស​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន។ អ្នក​​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ឆ្លាត ​ទទួល​បាន​ការ​គោរព ចេះ​យល់​ចិត្ត​និង​​ការ​ស្ងើច​សរសើរ​ពី​មិត្ត​រួម​ការងារ ​និង​ថ្នាក់​ដឹក​នាំ។ ​​នៅ​អាយុ​៣០ ​ដល់​៤០​ឆ្នាំ ​​អ្នក​នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ជា​ទី​គាប់​ចិត្ត​ក្នុង​ជីវិត។

៣. ​កើត​ឆ្នាំ​១៩៩៤

រូបតំណាង
រូបតំណាង

អ្នក​តែង​ស្ដាប់​យោបល់​ល្អ​ៗ​នៅ​ពេល​មាន​បញ្ហា ហើយ​ក៏​​តែ​ង​តែ​ជួយ​​ដល់​មនុស្ស​ទាំង​ឡាយ​នៅ​ពេល​គេ​ជួប​បញ្ហា​លំបាក។ ​នៅ​អាយុ​៣០​ឆ្នាំ ​អ្នក​នឹង​ប្រទះ​ការងារ​ដែល​អ្នក​​ពេញ​ចិត្ត។ ​

​៤. ​កើត​ឆ្នាំ​១៩៩៩

រូបតំណាង
រូបតំណាង

ការងារ​របស់​អ្នក​ចេះ​តែ​លូត​លាស់​ជា​លំដាប់ សូម្បី​តែ​ហិរញ្ញវត្ថុ។ ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នក​មាន​ភាព​កក់​ក្តៅ បើ​ទោះ​ពេល​ខ្លះ​មាន​ការ​ចម្រូង​ចម្រាស​ខ្លះ​ក៏​ដោយ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T