ទោះរកចំណូលបានតិចក្នុង​​ស្ថានភាពកូវីដ១៩ តារាចិន​រូប​នេះ​​ នៅ​​តែ​​​បន្ត​បរិច្ចាគលុយសង់សាលារៀន ៤ ទៀតនៅ​តំបន់​ក្រី​ក្រ

//s9.kh1.co/7e/7e496b069a87200d2890be0d30e0c50c963d8014.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្នុងរយៈពេលតែ ១២ ឆ្នាំប៉ុណ្ណោះលោកបានផ្តល់មូលនិធិដល់ការកសាងសាលាចំនួន ១៣៥ នៅក្នុងប្រទេស​ចិនក្រោម​មូលនិធិ​សប្បុរសធម៌របស់លោកដែលរួមមានសាលាមត្តេយ្យ បឋមនិងមធ្យមសិក្សា

ហុងកុង៖ លោក Louis Koo មិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការចូលរួមចំណែករបស់លោក​ក្នុងឧស្សាហកម្ម​កម្សាន្ត​ហុងកុងប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ត្រូវបានគេកោតសរសើរផងដែរចំពោះ​ទឹកចិត្តសប្បុរសរបស់​លោក​ជា​ច្រើន​ឆ្នាំកន្លង​មកនេះ។ ចាប់តាំងពីឆ្នាំ ២០០៨ លោក Louis បានប្តេជ្ញាចិត្តក្នុងការកែលំអគុណភាពជីវិតនៅក្នុងតំបន់​ក្រីក្រ​នៅប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលតែ ១២ ឆ្នាំប៉ុណ្ណោះលោកបានផ្តល់មូលនិធិដល់ការកសាងសាលាចំនួន ១៣៥ នៅក្នុងប្រទេស​ចិន​ក្រោមមូលនិធិសប្បុរសធម៌របស់លោកដែលរួមមានសាលាមត្តេយ្យ បឋមនិងមធ្យមសិក្សា។

  សាលាបឋមសិក្សាទី ១៣៣ ដែលរបស់លោក Louis បានសាងសង់នៅក្នុងប្រទេសចិន  
  សាលាបឋមសិក្សាទី ១៣៣ ដែលរបស់លោក Louis បានសាងសង់នៅក្នុងប្រទេសចិន  

ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ និងចរន្តការងារទាបក៏ដោយក៏លោក Louis បានបន្ត​ការ​បរិច្ចាគ​របស់គាត់ហើយបានសាងសង់សាលារៀនចំនួន ៤ បន្ថែមទៀតនៅឆ្នាំ ២០២០។ រូបថតនេះ​បានបង្ហាញ​ពីសាលាបឋមសិក្សាទី ១៣៣ របស់លោក Louis ដែលបានសាងសង់នៅក្នុងប្រទេសចិន។

ការបង្ហោះនេះចាប់ផ្តើមមាននិន្នាការភ្លាមៗ ដោយមានមនុស្សជាច្រើនបានសរសើរដល់តារាសម្តែងរូបនេះ​ដែលមាន​ទឹកចិត្តសប្បុរស និងទង្វើល្អរបស់គាត់។ មនុស្សម្នាក់បានសរសេរថា “យើងត្រូវតែគាំទ្រការលះបង់បែបនេះ”។ អ្នកផ្សេង​ទៀតបានសម្តែងថា “Louis Koo ពិតជាមនុស្សដែលមានដួងចិត្តស្រស់ស្អាត”៕

  លោក Louis Koo
  លោក Louis Koo
លោក Louis Koo
លោក Louis Koo
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T