ញាក់សាច់! តាមពិត​ ល្អហួស​ មានប្រវត្តិ និងទេពកោសល្យព្រមទាំង ក្តីស្រមៃដ៏ធំយ៉ាងនេះសោះ

//s9.kh1.co/17/177c626f2f4cd4c80e64bf1d7b6210711c031b96.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តាមពិតប្រវត្តិរបស់ល្អហួស មានប្រវត្តិ និងទេពកោសល្យព្រមទាំងក្តីស្រមៃ​ ព្រមទាំងគោលបំណងក្លាយជាបវរកញ្ញាតំណាងអោយប្រទេសកម្ពុជា នាពេលខាងមុខនេះ

ភ្នំពេញ: ប្អូនស្រីល្អហួស ឬដែលពុកម៉ែ បងប្អូន​ និង​ទស្សនិកជន​ ព្រមទាំងហ្វេនៗនៅក្នុងបណ្តាញហ្វេប៊ុកបានស្គាល់ថា ប្អូនស្រីមានឈ្មោះមួយទៀតថា យ៉ាយ៉ាទី២នោះ កាលពីពេលថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា Kim​ san​ Officiall​ កូនកាត់ បី​សាសន៍​ បានបង្ហាញពីជីវប្រវត្តិ និងក្តីសម្រៃនាពេលអានាគតរបស់ប្អូនស្រីយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្អូនស្រី​ ល្អហួស
ប្អូនស្រី​ ល្អហួស

-កុមារីល្អហួស មានអាយុ១២ឆ្នាំ កម្ពស់១.៥៦cm ទំងន់៣៦គីឡូ សម្បុរស្រអែម

- ល្អហួសសិក្សាររៀនថ្នាក់ទី៧ នៅសាលា វេនស្ទើន អន្តរជាតិ

-ល្អហួសអាចនិយាយបាន៣ ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់ក្លេស និងភាសាថៃ

-ល្អហួសមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ នាងអាចរាំរបាំបុរាណខ្មែរបាន៧របាំយ៉ាងស្អាតនិងស្ទាត់ជំនាញ ដូចជារបាំ « របាំអប្សរា« « របាំថ្វាយព្រះពរ» «របាំជូនពរ » «របាំនារីជាជួរ» « របាំឈួយឆាយ » «របាំភួងនារី» «និងរបាំនាគបួងសួង »

ប្អូនស្រី​ ល្អហួស
ប្អូនស្រី​ ល្អហួស

-ល្អហួសអាចច្រៀងចម្រៀងបានទាំងបទសម័យ និងបទបុរាណបានយ៉ាងល្អ

-ល្អហួសអាច រាំបានគ្រប់ចង្វាក់មិនថា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពឹង កន្រ្ទឹម និងម៉ាឌីហ្សុន ទ្វីស ឆាឆាឆា បានយ៉ាងស្ទាត់ជំនាញ

-ល្អហួសអាចរាំ ចង្វាក់ ញាក់ ចង្វាក់កូរ៉េ និងចង្វាក់ឥណ្ឌា បានយ៉ាងស្អាតនិងស្ទាត់ជំនាញ

ប្អូនស្រី​ ល្អហួស
ប្អូនស្រី​ ល្អហួស

-ល្អហួសអាចសម្តែងបានគ្រប់ទម្រង់ឲ្យតែជាសិល្បៈនៃការសម្តែង ដូចជាតួរកម្សត់សម្រក់ទឹកភ្នែក តួកាចឆ្នាស់ឈ្នានីស បានយ៉ាងល្អ

- បច្ចុប្បន្ននេះល្អហួសកំពុងតែទទួលបានក្នុងការង្វឹកពីគ្រូដើរបង្ហាញម៉ូដដល់ល្បី ក្នុងរយៈពេលនេះរហូតដល់៦ឆ្នាំក្រោយ។ 

គួរបញ្ជាក់ផងដែរថា ចំពោះក្តីស្រម៉ៃរបស់ក្មេងស្រីតូចម្នាក់នេះ គឺចង់ក្លាយជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជា នាពេលខាងមុខនេះ៕

ល្អហួស
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T