រដ្ឋបាលខេត្តព្រះសីហនុ​ ផ្អាកបណ្តោះអាសន្ន ការចេញ-ចូលភោជ្ជនីយដ្ឋានជីនឌានហ្ស៊ីយី ក្រោយជាប់ពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ-១៩

//s9.kh1.co/e5/e58449d65643f1e21aa7000f02670e412de6ffb1.jpg
សង្គម

 ៣០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រះសីហនុ​ ផ្អាកជាបណ្តោះអាសន្ន ការចេញ-ចូលអគារស្នាក់នៅរបស់បុគ្គលិកភោជ្ជនីយដ្ឋានជីនឌានហ្ស៊ីយីក្រោយរកឃើញស្ត្រីម្នាក់វិជ្ជមានកូវីដ១៩

ខេត្តព្រះសីហនុ៖ យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ដោយយោងតាមអនុក្រឹតលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ ស្តីពីវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ត ការចេញ ចូល អគារស្នាក់នៅរបស់បុគ្គលភោជនីដ្ឋានជីនឌានហ្ស៊ីយី ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិ៥ សង្កាត់លេខ ក្រុងព្រះសីហនុ និង ដាក់ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីពេទ្យសុខាភិបាល ខេត្តបានយកសំណាកតេស្តពីស្ត្រីម្នាក់ដែលបានស្នាក់នៅអគារស្នាក់របស់បុគ្គលភោជនីយដ្ឋានជីនឌានហ្ស៊ីយី ហើយលទ្ធផលតេស្តបញ្ជាក់ថា មានវិជ្ជមានកូវីដ១៩៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអាននូវលិខិតជូនដំណឹងដែលមានខ្លឹមសារពេញដូចខាងក្រោម៖

លិខិតជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុ
លិខិតជូនដំណឹងរដ្ឋបាលខេត្តព្រះសីហនុ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T