សំខាន់សុភមង្គល! មូលហេតុនេះសោះ ទើប ម៉ៃយ៉ា ធ្លាក់ក្នុងអន្លង់ស្នេហ៍ សង្សារភេទដូចគ្នា (មានវីដេអូ)

//s9.kh1.co/72/720f33269d706912b98cdc4c427c0f725d375e43.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយប្រកាសចំណងស្នេហ៍ខ្លួន ពេលនេះ ម៉ៃយ៉ា បានទម្លាយប្រាប់ពី មូលហេតុទាំងនេះ ដែលធ្វើឲ្យរូបនាងលង់នឹងសង្សារដល់ថ្នាក់នេះ

រាជធានីភ្នំពេញ ៖ ប្រាកដណាស់ ក្រោយពីបើកចំហ ទំនាក់ទំនងស្នេហាខុសធម្មតារបស់ខ្លួន រួចមក ពេលនេះ តារាស្រីកូនកាត់ អាឡឺម៉ង់ ម៉ៃយ៉ា បានស្រាយចម្អល់មហាជនជាច្រើន ពីមូលហេតុដែលធ្វើឲ្យ ខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៍សង្សារ ភេទដូចគ្នាដកចិត្តមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ តារាស្រីរូបនេះ បានបង្ហាញប្រាប់ឲ្យដឹងថា សំខាន់រស់នៅដោយសុភមង្គល រឿងភេទដូចគ្នាឫខុសគ្នា គ្មានអ្វីជាបញ្ហាអ្វីឡើយ អ្វីដែលសំខាន់ រូបនាងរស់នៅដោយសុភមង្គល មិនតែប៉ុណ្ណោះ ចាប់តាំងពី រស់នៅជាមួយគ្នារួចមក រូបនាងរកឃើញថា ខ្លួនជោគជ័យ ទាំងស្នេហា ទាំងការងារ។

គួរបញ្ជាក់ថា តាមរយៈការសម្ភាសនោះ រូបនាងបាន បង្ហាញថា សង្សារខ្លួន ជាមនុស្សមិនសូវចេះផ្អែមល្អែម តែខ្លួនត្រឹមដឹងថា ខ្លួនមានទំនុកចិត្តថា ប្រសិនជាការងារខ្លួនមានបញ្ហា សង្សារនឹងអាចមើលថែខ្លួនបានយ៉ាងល្អ លើសពីនេះទៅទៀត សង្សារម្នាក់នេះហើយ ដែលធ្វើឲ្យខ្លួនក្លាយជា មនុស្សស្រីសែនរឹងមាំ ជាមនុស្សនៅក្បែរខ្លួន លើកទឹកចិត្តខ្លួនគ្រប់ពេលមានបញ្ហា។

លើសពីនេះទៅទៀត អ្វីដែលពិសេស ធ្វើឲ្យខ្លួនធ្លាក់ក្នុងអន្លង់ស្នេហ៍សង្សារ ដកចិត្តមិនបាននេះ ក៏ព្រោះចរិតលក្ខណៈ មិនសូវចេះទ្រ មិនសូវចេះញិកញ៉ក់ តែរឹងមាំ នេះហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូ និងរូបភាពខាងក្រោម ៖

ម៉ៃយ៉ា
ម៉ៃយ៉ា
ម៉ៃយ៉ា
ម៉ៃយ៉ា
ម៉ៃយ៉ា
ម៉ៃយ៉ា
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា និងសង្សារ
ម៉ៃយ៉ា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T