ក្រុមហ៊ុន Mercedes-Benz បង្ហាញផ្នែកខាងក្នុងរថយន្តអគ្គិសនី EQS ថ្មី ដែលមានអេក្រង់ដល់ទៅ៥៥.៥អ៊ីញ

//s9.kh1.co/b3/b3a129ede70ec82357c64efa242225a69fb07ea0.jpg
បច្ចេកវិទ្យា

 ៣០-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឡានអគ្គិសនីមួយទៀតហើយ ដែល interior ខាងក្នុងរបស់វា ឃើញហើយញាក់សាច់

បរទេស៖ ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរូបភាពនិងព័ត៌មានលម្អិតជាផ្លូវការ អំពីផ្នែកខាងក្នុងនៃរថយន្តអគ្គិសនីត្រកូល S-Class របស់ខ្លួន the EQS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចលេចធ្លោនៃរថយន្តនេះ គឺអេក្រង់ OLED ដែលមានទំហំដល់ទៅ55.5អ៊ីញ លាតសន្ធឹងស្ទើរតែពេញផ្នែកខាងមុខ។

រូបភាព
រូបភាព

ក្រុមហ៊ុន Mercedes អះអាងថា អេក្រង់នេះជាប្រភេទអេក្រង់រថយន្តដំបូងគេ មិនធ្លាប់មានក្នុងរថយន្តណាមួយពីមុន ដែលដើរដោយកម្មវិធី MBUX infotainment ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Mercedes ។

អេក្រង់នេះមានរាងកោង និងផលិតឡើងមានរាងស៊ីគ្នានឹងផ្ទៃខាងមុខរបស់ឡាន។ អេក្រង់ត្រូវបានបែងចែកជាបីផ្ទាំងដាច់ដោយឡែកពីគ្នា សម្រាប់អ្នកបើកនិងអ្នកជិះ។

រូបភាព
រូបភាព

អេក្រង់បង្ហាញនេះគឺភ្ជាប់ជាមួយនឹងឧបករណ៍ sensor ចាប់សញ្ញាចំនួន350ដែលមានបំពាក់នៅជុំវិញយានយន្ត ដែលប្រើសម្រាប់វាស់ល្បឿន ចម្ងាយ ការបង្កើនល្បឿន ទឹកភ្លៀង លក្ខខណ្ឌភ្លើងបំភ្លឺ កន្លែងអង្គុយ ភាសាដែលនិយាយនៅក្នុងឡាន និងសូម្បីតែភ្នែកអ្នកបើកបរក៏អាចចាប់បានដែរ។

លក្ខណ:ពិសេសទាំងអស់នេះ បានធ្វើឱ្យរថយន្តអគ្គិសនី​ EQS គ្មានរថយន្តណាអាចមកប្រៀបស្មើបានឡើយក្នុង​ឧស្សាហកម្មយានយន្តបច្ចុប្បន្ន។

រូបភាព
រូបភាព

ម្ចាស់រថយន្តក៏មិនចាំបាច់ព្រួយបារម្ភថាខ្លាចកោសឆ្កូតអេក្រង់ដ៏ធំនេះអ្វីនោះដែរ ព្រោះវាត្រូវបានផលិតចេញពីកញ្ចក់អាលុយមីញ៉ូមពិសេសដែលការពារការកោសឆ្កូត ហើយព្រមទាំងមានភាពងាយស្រួលក្នុងការសម្អាតទៀតផង៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T