UN គ្រោង​​ផ្តើម​​សម័យ​ប្រជុំ​​បិទទ្វារ​មួយ​ទាក់ទិន​ស្ថានភាព​​នៅ​​​មី​យ៉ា​ន់​ម៉ា​ ក្រោយ​អ្នកស្លាប់មាន​ការកើន​ឡើង

//s9.kh1.co/be/be099bbfc37073556ff562728e397102dcb7746f.jpg
សង្គម

 ៣០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

UN គ្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​​​ស្តីពី​​ស្ថានភាព​​នៅ​​មី​យ៉ា​ន់​ម៉ា​ ក្រោយ​អ្នកស្លាប់មាន​ការកើន​ឡើង។ ក្រុមព្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិគ្រោង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​​ស្តីពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា

ចក្រភព​អង់​គ្លេ​ស​បាន​អំពាវនាវ​ឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​​ស្តីពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ដែល​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​ត្រូវ​យោធា​សម្លាប់​យ៉ាង​ច្រើន​កាលពី​ថ្ងៃ​ចុង​ស​ប្តាហ៍​មុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=404,q=100/42/42f54d237e2b4307be8b91b84c921ddf33254f51.png
https://s9.kh1.co/__image/w=650,h=366,q=100/eb/eb8065eb1e28c45d76e6e38852f5fa5b4126a3fc.png

នៅថ្ងៃពុធសប្ដាហ៍នេះក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិដែលមានសមាជិក​ទាំង​១​៥​ នឹង​ចាប់ផ្តើម​សម័យប្រជុំ​បិទទ្វារ​មួយ​ ​ជាមួយនឹង​ការ​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​​ស្តីពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​។ លោក​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ជា​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ​ដែលត្រូវទទួលបន្ទុក​កិច្ចការ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​

https://s9.kh1.co/__image/w=650,h=434,q=100/35/352d0c6ef3322278afe2c194a0df3f65b484eeb4.png

យ៉ាងណាមិញនៅពុំទាន់ដឹងច្បាស់ថា ​តើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​អាច​នឹង​យល់ព្រម​លើ​សេចក្តី​ប្រកាស​​​ថ្មី​មួយ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​នេះឬក៏អត់?​ ​ខណៈ​តម្រូវ​ឱ្យ​មានការ​ឯកភាព​គ្នា​ ​ក្នុងចំណោម​សមាជិក​ទាំង​អស់​​​រួម​មាន​ទាំង​រុស្ស៊ី ​និង​ចិន​ផង​ដែរ​​៕​

https://s9.kh1.co/__image/w=650,h=366,q=100/40/40bc3e17d1d35055eedda57e1d9e8e50cfe58517.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T