សាកសមជាកំពូលអ្នកដឹកគ្មានពីរមែន ដល់ថ្នាក់ប៉ូលិសឃើញក៏ភ្ញាក់ផ្អើលដែរ

//s9.kh1.co/2b/2b9f3cbcbb5f935688ec48cfe2d470c88e782dd5.jpg
សង្គម

 ៣០-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប៉ូលិសអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានប្រទះឃើញឡានដឹកទំនិញលើសទម្ងន់មួយគ្រឿង ដែលបានត្រូវឃាត់ទុកនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង។

អង់គ្លេស៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១កន្លងទៅ ប៉ូលិសអង់គ្លេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលពួកគេបានប្រទះឃើញរថយន្ដដឹកទំនិញលើសទម្ងន់មួយគ្រឿង ដែលត្រូវបានឃាត់ទុកនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្នុងទីក្រុង ​Cannock  នៃតំបន់ Staffordshire ។ ហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលថែមទៀតនោះ ក្រោយប៉ូលិសបានសាកសួរទៅអ្នកបើករថយន្ដទើបដឹងថាគាត់ មានត្រឹមតែប័ណ្ណបើកបរបណ្ដោះអាសន្នប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញករណីនេះ ប៉ូលិសក៏បានបង្ហោះរូបភាពនៃរថយន្ដ ជាមួយនឹងចំណងជើងថា "គ្រាន់តែពេលអ្នកគិត អ្នកដឹងរឿងហ្នឹងអស់ហើយ" និងបន្ថែម ​hashtag ថា #dangerouscondition (ល័ក្ខខ័ណ្ឌគ្រោះថ្នាក់)។ ជាក់ស្ដែងនៅលើរថយន្ដនោះសុទ្ធសឹងតែជាអីវ៉ាន់ និងសម្ភារប្រើប្រាស់យ៉ាងច្រើន ដាក់គរគ្នាដូចភ្នំអីចឹង។

រូបភាពទាំងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គម ចាប់ផ្ដើមចែករំលែកបន្ដភ្លាមៗ ដោយអ្នកខ្លះបាននិយាយបែបលេងសើចថា "មិនដឹងថាខ្ញុំគួរធ្វើឬអត់ទេ ប៉ុន្តែខ្ញុំស្ងើចសរសើរនឹងជំនាញតម្រៀបអីវ៉ាន់របស់គាត់មែនទែន

យ៉ាងណាមិញ ម្ចាស់យានយន្ដផ្ទុកលើសទម្ងន់ខ្លាំងនេះ អាចប្រឈមនឹងការពិន័យជាច្រើន ហើយប្រសិនបើពិនិត្យឃើញថាបានផ្ទុកលើស ៣០ភាគរយនៃទម្ងន់កំណត់នោះ អ្នកបើកបរអាចនឹងត្រូវនាំខ្លួនទៅកាន់តុលាការ និងពិន័យជាប្រាក់៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដដែលដឹកលើសទម្ងន់
រថយន្ដដែលដឹកលើសទម្ងន់
រថយន្ដដែលដឹកលើសទម្ងន់
រថយន្ដដែលដឹកលើសទម្ងន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T