ខេត្ត​កំពង់​ឆ្នាំង ៖ ​មនុស្ស​​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ និង​២​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​រថយន្ត​៣​គ្រឿង​បាន​បុក​បន្ត​ កន្ទុយ​​គ្នា​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី ១០ មេសា នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុចភូមិ​អាចារ្យ​ថ្មី ឃុំ​អណ្តូង​​ស្នាយ ស្រុក​រលា​ប្អៀរ ។

តាម​ប្រភពពី​មន្ត្រី​​នគរបាល​​​ចរាចរស្រុក​រលា​ប្អៀរ ​បាន​និយាយថា មុន​ពេល​កើតហេតុ​​មាន​រថយន្ត​ទួរីស​ ពណ៌​ទឹក​ប៊ិច ​បើក​បរ​ដោយ​ឈ្មោះ​ឯម ​​សំអឿន ​អាយុ​៤៥​ឆ្នាំ ​រស់​នៅ​ភូមិ​ចំបក់​កន្ទាញ ​ឃុំ​តាំង​ក្រសាំង ​ស្រុក​ទឹក​ផុស បាន​ខូច​ហើយ​ឈប់​​អែប​ចិញ្ចើម​​ផ្លូវ ដោយ​ហៅ​រថយន្ត​ទួរីស​មួយ​គ្រឿង​ទៀតមក​សណ្តោង​​ តែ​រថយន្ត​នោះ​សណ្តោង​មិន​រួច ព្រោះ​មាន​ផ្លូវ​ឡើង​ចំណោត​ ប៉ុន្តែ​បាន​ជួយ​​សាង​មនុស្ស​។ បន្ទាប់មក​​បាន​ហៅ​រថយន្ត​ទួរីស​មួយ​គ្រឿង​ទៀត ​មក​ជួយ​សណ្តោង ​ខណៈ​ដែល​អ្នក​បើក​បរ​​រថយន្ត​ទួរីស​ ពណ៌​ទឹក​ប៊ិច ​​ឈ្មោះ​​ឯម ​សំអឿន ​កំពុង​ចង​ខ្សែ​សណ្តោង​​នៅ​ចំ​ប្រឡោះ​​កណ្តាល​ ​ស្រាប់តែ​​មាន​រថយន្ត​ធន់​ធ្ងន់​​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​​ដឹក​អីវ៉ាន់​​ពេញ​មក​​បុក​ពី​ក្រោយ​រថយន្ត​ទាំង​​ពីរ​បណ្តាល​​ប៉ើង​​ខ្ទាត ​​ដុត​ផ្លូវ​​ជាតិ​ ចំំំណែក​​អ្នក​បើក​បរ​​ដែល​កំពុង​​ចងខ្សែ​​សណ្តោង​បាន​ស្លាប់​​នៅ​នឹង​ន្លែង ។

​ក្នុង​ហេតុ​ការណ៍​​នោះ​កូន​​​ប្រុស​របស់​​អ្នក​ស្លាប់​​ ឈ្មោះ​ឯម ​ម៉ាង អាយុ​១៣​ឆ្នាំ របួស​ធ្ងន់ ឯ​ម្នាក់​ទៀត​​ឈ្មោះ​ថេន ភេទប្រុស អាយុ​៥​៥​ឆ្នាំ ​របួស​ស្រាល។ ​​រថយន្តទាំង​​៣​គ្រឿង​ ខូច​ខាត​យ៉ាង​ដំណំ ​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]