ខេត្តបាត់ដំបង ៖ រថយន្តកុងតឺន័ររបស់ក្រុម​ហ៊ុន«ត្បូងពេជ្រ»ដឹកខោអាវគីបមួយគ្រឿង​បានក្រឡាប់ផ្ងារជើងដេកស្ដូកកណ្ដាលថ្នល់ក្បែរ​រង្វង់មូលរូបសំណាកលោកតាដំបងគ្រញូង ខណៈ​​​បើក​​ក្នុង​ល្បឿន​លឿន​កាល​ពីវេលាម៉ោង៤​ទៀប​ភ្លឺថ្ងៃទី១១ មករា ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ៥ ត្រង់ភូមិរំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

តាម​ការ​ឱ្យ​ដឹង​រថយន្តកុងតឺន័រ​​បើក​ព្រហើន​នោះ​បើកបរ​ដោយ​ឈ្មោះវុធ វង្ស ភេទ​ប្រុស អាយុ២៧ឆ្នាំ ​ទីលំ​នៅភូមិស្ដីស្ទឹង ឃុំតាលាស់ ស្រុ​កមោងឫស្សី ។ មន្រ្តីនគរ​បាល​បាន​ឲ្យ​ដឹង​ដែរ​ថា អ្នក​បើកបរ​នេះគ្មាន​ប័ណ្ណ​បើក​បរទេ ជា​រថយន្តដឹកជញ្ជូន​របស់​ក្រុម​ហ៊ុន «ត្បូង​ពេជ្រ» ដែល​មានថៅកែ​ឈ្មោះលីម រស់នៅក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។ ប្រភពពីអ្នកបើកបរ​ឈ្មោះ​វុធ វង្ស បានប្រាប់ឱ្យដឹង​ថា មូល​ហេតុ​ដែល​​បណ្ដាលឲ្យ​ក្រឡាប់នេះ ព្រោះតែខ្លួនបើក​គេចរឺុម៉កដឹក​បន្លែ​មកពីខាងមុខ ​ត្រង់​ចំណុច​នោះ​ជាផ្លូវកោងផង ហើយរថយន្តដឹកធ្ងន់​ទៀត គឺដឹក​ខោអាវគីប​ជាង​២០០គីបពីភ្នំពេញ ទៅ​ប៉ោយ​ប៉ែត។ ប៉ុន្តែ​សាក្សីអ្នករត់ម៉ូតូឌុប​បាន​និយាយ​ផ្ទុយ​ពី​ការ​បំភ្លឺរបស់អ្នក​បើក​បរ​នោះថា គ្មានការ​បើកគេច​រ៉ឺម៉ក​ដឹកបន្លែនោះទេ គឺបណ្ដាលមក​ពី​អ្នក​បើក​បរនេះព្រហើន​ពេក។

សាក្សីបានបញ្ជាក់ថា រថយន្តនេះបើក​ក្នុង​ល្បឿន​លឿន​​ហួសហេតុ លុះមក​ដល់ផ្លូវ​កោង​ក៏​បត់ទៅខាង​ជើង​ក្បែររង្វង់មូលលោកតាដំបង​គ្រញូង បត់មិន​ទាន់ក៏​ជ្រុលទៅបុកកម្ទេច សួន​ច្បារ​រហូតក្រឡាប់​ផ្ងារ​ជើងកណ្ដាលថ្នល់តែម្ដង៕    

 

ដកស្រង់ពីកោះសន្តិភាព 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]