រូបប្តូរពណ៌សក់១សន្លឹករបស់តារាចម្រៀងរូបនេះ មានអ្នក LIKE ជិត ២២ លាននាក់ ក្នុង Instagram

//s9.kh1.co/fa/fab05a0cf9e222858b42ec1018345d8fd70a5d22.jpg
តារា & កម្សាន្ដ

 ៣១-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រូប Billie Eilish ប្តូរពណ៌សក់ជាប់លំដាប់ទី៤​ ដែលមាន LIKE ច្រើនក្នុង Instagram

អាមេរិក៖ តារាចម្រៀងអាមេរិកកញ្ញា Billie Eilish បានទទួល Grammy Award សម្រាប់ Best New Artist កាលពីឆ្នាំ ២០២០។ កញ្ញាជាតារាចម្រៀងម្នាក់ដែលមានអ្នកគាំទ្រជាង ៨០លាន ក្នុង Instagram ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រង្វាន់កាលឆ្នាំ 2020
រង្វាន់កាលឆ្នាំ 2020

យ៉ាងណាមិញ ថ្មីៗនេះ កញ្ញាក៏បានឈ្នះ Record of the year សម្រាប់ឆ្នាំ ២០២១ សម្រាប់បទ «Everything I wanted» ផងដែរ។ 

គួរឱ្យដឹងដែរថា កញ្ញាត្រូវបានអ្នកគាំទ្រសរសើជាមួយការតុបតែងខ្លួនបែបប្លែកៗក៏ដូចជាពណ៌សក់ប្រចាំត្រកូល គឺពណ៌បៃតង។ តែថ្មីៗនេះកញ្ញាបានផ្លាស់ប្តូរពណ៌សក់ប្រចាំត្រកូលនេះ ដោយលាបពណ៌ទង់ដែងវិញ ដែលមើលទៅស្អាតបែបខ្លាំងសឹងតែមិនស្គាល់ថាជាកញ្ញា Billie Eilish។ រូបនេះទទួលបាន LIKE រហូតដល់ទៅជិត ២២ លាននាក់ ដែលស្ថិតក្នុងលំដាប់ទី៤ នៃរូបដែលទទួលបាន LIKE ច្រើនជាងគេបង្អស់៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

រង្វាន់ក្នុងឆ្នាំ ២០២១
រង្វាន់ក្នុងឆ្នាំ ២០២១
ឈុតក្នុងថ្ងៃទទួលពាន
ឈុតក្នុងថ្ងៃទទួលពាន
រូបថតជាមួយពណ៌សក់ថ្មី
រូបថតជាមួយពណ៌សក់ថ្មី
រូបថតជាមួយពណ៌សក់ថ្មី
រូបថតជាមួយពណ៌សក់ថ្មី
CHHIN SREYLEAK
Stella78 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T