Facebook និង Google ត្រៀមដាក់ខ្សែកាបក្រោមសមុទ្រពីរ ដែលភ្ជាប់ពីសហរដ្ឋអាមេរិកទៅអាស៊ីអាគ្នេយ៍

//s9.kh1.co/cb/cb87618975ea4fe9fd105b77e6f825d91d574a69.png
បច្ចេកវិទ្យា

 ៣០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែកាប Echo និង Bifrost trans-Pacific នឹងបង្កើនសមត្ថភាពបញ្ជូនទិន្នន័យរវាងតំបន់ទាំងនេះបាន70ភាគរយ

បរទេស៖ ក្រុមហ៊ុន Facebook និង Google គ្រោងនឹងដាក់ខ្សែកាបក្រោមសមុទ្រធំៗចំនួន2 ដែលនឹងតភ្ជាប់ពីឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិកទៅប្រទេសសិង្ហបុរីនិងឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងមានអ្នកប្រើប្រាស់ស្មាតហ្វូនកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Facebook បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែកាប Echo និង Bifrost trans-Pacific នឹងបង្កើនសមត្ថភាពបញ្ជូនទិន្នន័យរវាងតំបន់ទាំងនេះបាន70ភាគរយ និងបង្កើនល្បឿនអ៊ីនធើណេត។

ខណៈដែល Facebook កំពុងចង់ដាក់ប្រើខ្សែកាបទាំងពីរនេះព្រមគ្នា Google វិញកំពុងពិចារណាតែលើខ្សែកាប Echo តែប៉ុណ្ណោះ។ ការចំណាយលើគម្រោងនេះមិនទាន់ត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ក្រុមហ៊ុន Facebook ប្តេជ្ញាចិត្តនាំយកអ៊ីនធើណេតល្បឿនលឿនជាងមុនទៅដល់អ្នកប្រើប្រាស់។ ដោយក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ខ្លួនមានមោទកភាពសហការជាមួយដៃគូក្នុងតំបន់និងពិភពលោក ដើម្បីដាក់ខ្សែកាបថ្មីចំនួនពីរគឺ Echo និង Bifrost ដែលនឹងផ្តល់នូវការតភ្ជាប់ថ្មីដ៏សំខាន់រវាងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាមេរិកខាងជើង។

ដៃគូក្នុងគម្រោងនេះរួមមានក្រុមហ៊ុនឥណ្ឌូនេស៊ី Telin និង XL Axiata ព្រមទាំងក្រុមហ៊ុន Keppel ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី៕

រូបភាពតំណាង
រូបភាពតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T