ផលិតករប្រចាំផលិតកម្មបារមី ពោលពាក្យបែបនេះ ក្រោយបទ Time To Rise បំបែកកំណត់ត្រា ទទួលបាន១ លានView ត្រឹម២៤ម៉ោង

//s9.kh1.co/15/153aae44db11b9037288098cb8db03a27517c53a.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផលិតករប្រចាំផលិតកម្មបារមី ពោលពាក្យបែបនេះ ក្រោយពីបទ Time To Rise បែកកំណត់ត្រាជាបទទទួលបាន១ លាន View ត្រឹម២៤ ម៉ោង

កម្សាន្ត៖ ក្រោយពីបទ Time To Rise របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា និង ការបកស្រាយបញ្ចូលគ្នាជាមួយលោកគ្រូព្រឹទ្ធាចារ្យ​ គង់ ណៃ ដែលជាគ្រូអាយ៉ៃដែលមានទេព្យកោល្យខាងតន្ត្រីចាប៉ី ក្នុងប្រទេសកម្ពុជា  បានធ្វើឱ្យបទនេះ ផ្ទុះកក្រើកពេញបណ្តាញសង្គម ដោយទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកគាំទ្រជាច្រើន ដោយចម្រៀងមួយបទនេះ បានក្លាយជាបទចម្រៀងមួយត្រូវបាន Youtuber នៅបរទេសជាច្រើន យកមកបញ្ចេញប្រតិកម្មកោតសរសើរគ្រប់ៗគ្នា ក្នុងនោះដែរ អ្វីដែលកោតស្ងប់ស្ងែងនោះគឺ បទនេះ បានបំបែកកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការចូលទស្សនាដល់ទៅ១ លាន View ក្នុងរយៈពេល២៤ម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ផលិតករប្រចាំផលិតកម្មបារមី លោក Andrew Tevuth Mam បានពោលពាក្យនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះថា៖

ពិតជាមានមោទនភាពណាស់៖ Time To Rise គឺជាបទចម្រៀងកម្ពុជាដំបូងគេបង្អស់ដែលបានទទួលការចូលទស្សនាដល់ទៅមួយលាន View ក្នុងរយៈពេល២៤។ នេះ គឺជាប្រវត្តិសាស្ត្រ។​ប្រសិនបើអ្នកមិនទាន់យល់ច្បាស់ សូមចូលទៅមើលរឿងរ៉ាវរបស់ខ្ញុំ។ ពីខ្សែភាពយន្តខ្លីមួយដែលខ្ញុំបានសរសេរបង្ហាញពីភាពជូរចត់និងមោទនភាពច្របាច់ទ្រូងដ៏មានមោទនភាពរបស់ខ្មែរ ខ្ញុំពិតជាមោទនភាពណាស់ចំពោះ វណ្ណដានិង ផលិតកម្មបារមី ដែលបានបង្កើតប្រវត្តិសាស្ត្រមួយនេះ។ វាជាកត្តិយសដែលបានធ្វើការជាមួយលោកគ្រូ គង់ ណៃ បង្ហាញវត្តមានដ៏កក្រើកពាសពេញពិភពលោក តាមរយៈទស្សនិកជនដែលកំពុងកើនឡើង។ សូមកោតសរសើរយ៉ាងធំធេងចំពោះ director@jfoverman សម្រាប់ស្នាដៃដ៏អស្ចារនេះ។ សូមអរគុណដល់ cellcardkh និង cellcardplay ដែលបានផ្តល់ការជឿជាក់មកលើយើង។ ខ្ញុំស្ទើរតែគ្មានពាក្យអ្វីនិយាយ។ ប្រសិនបើមិនទាន់បានទស្សនាបទនេះទេ អ្នកអាចចូលទៅទស្សនានៅលើ Youtube បាន។ បទនេះត្រូវបាន បង្កើតឡើងដោយក្តីស្រលាញ់ និង ស្មារតីដ៏ជ្រាលជ្រៅ៕

លោក Andrew Tevuth Mam

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោក Andrew Tevuth Mam
លោក Andrew Tevuth Mam
លោក Andrew Tevuth Mam
លោក Andrew Tevuth Mam
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា
វណ្ណដា
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
វណ្ណដា និង លោកគ្រូ គង់ ណៃ
លោកគ្រូ គង់ ណៃ
លោកគ្រូ គង់ ណៃ
១ លាន view 
១ លាន view 
សាររបស់លោក Andrew Tevuth Mam
សាររបស់លោក Andrew Tevuth Mam
វណ្ណដា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T