ក្រោយបងប្រុស តេស្តវិជ្ជមានកូវីដ សុខ សីឡាលីន ប្រាប់ដើមទងធ្វើឲ្យខ្លួនបារម្ភ ទោះចាក់វ៉ាក់សាំងរួចក្តី

//s9.kh1.co/68/68c679122f28f45c746e26014b0764c2e542d134.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពេល រកឃើញវិជ្ជមានលើបងប្រុស របស់ តារាចម្រៀង សុខ សីឡាលីន រួចមក ពេលនេះ ខ្លួនបានប្រាប់មូលហេតុធ្វើឲ្យខ្លួនបារម្ភ

រាជធានីភ្នំពេញ ៖ ពិតណាស់ បើយោងតាមការប្រាប់ឲ្យដឹងពី តារាចម្រៀងផលិតកម្មហង្សមាស សុខ សីឡាលីន ពីលទ្ធផលតេស្តជំងឺកូវីដវិជ្ជមាន របស់ បងប្រុសខ្លួន សុខ សុធារិទ្ធ ហៅឌីន កាលពីយប់ថ្ងៃទី ២៩ មីនា ២០២១ ថ្មីៗនេះ ថា បច្ចុប្បន្នអ្នកផ្ទះទាំំងអស់ ត្រូវបានក្រុមគ្រូពេទ្យជំនាញយកសំណាកគ្រប់គ្នារួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបនាង បានបន្ថែមថា ខ្លួនមិនសូវបារម្ភពីសុខភាពខ្លួនប៉ុន្មានទេ តែអ្វីដែលធ្វើឲ្យមិនស្ងប់ចិត្តនោះគឺ សុខភាពលោកប៉ាអ្នកម៉ាក់ នេះដោយសារតែខ្លួន នៅដីឡូតិ័ផ្សេងជាមួយប្អូនស្រីម្នាក់ទៀត តែបងប្រុសខ្លួននៅផ្ទះជាមួយម៉ាក់ប៉ា ម្យ៉ាងវិញទៀត ខ្លួនបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ២លើក រួចរាល់ហើយ។

គួរបញ្ជាក់ផងដែរថា នេះបើតាមការបញ្ជាក់ពី តារាចម្រៀង សុខ សីឡាលីន ក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖

ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ)ដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ #នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ3កុំ3ការពារណាបងប្អូន៕

តារាចម្រៀង សុខ សីឡាលីន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
តារាចម្រៀង សុខ សីឡាលីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សុខ សីឡាលីន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T