នេះជាលទ្ធផលតេស្ត លើកទី២របស់ នាយចឺម និងម្តាយ ស្រីអ៊ីត បង្ហាញច្បាស់ថា...

//s9.kh1.co/97/97f63914e257a35241b6c8256059490b87d3f721.jpg
តារា & កម្សាន្ដ

 ៣០-មីនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី ធ្វើចត្តាឡីស័កអស់រយៈពេល ៣០ថ្ងៃរួចមក ពេលនេះ នាយចឺម ត្រូវអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ក្រោយតេស្តលើកទី២ ចេញ

ខេត្តកំពង់ស្ពឺ ៖ ពិតណាស់ ក្រោយពេល ម្តាយមីងរបស់ នាយចឺម តារាកំប្លែង ស្រីអ៊ីត ត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ រួចនោះ នាយចឺម ក៏ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅ ទីតាំងចត្តាឡីស័កក្នុងខេត្តកំពង់ស្ពឺ ដើម្បីរងចាំលទ្ធផលនៃ ការធ្វើតេស្តសំណាកទាំង២លើក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ បើតាមការប្រាប់ឲ្យដឹងពី នាយចឺម បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើចត្តាឡីស័កអស់ ៣០ថ្ងៃហើយ នេះបើរាប់បញ្ចូលនឹង ការធ្វើចត្តាឡីស័កនៅផ្ទះទៀតនោះ ជាមួយគ្នានេះ បច្ចុប្បន្ន រូបលោក ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ។

គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តទាំង២លើករបស់ នាយចឺម បានចេញផល អវិជ្ជមានទាំងពីរលើក នេះហើយជាហេតុធ្វើឲ្យមន្ត្រីជំនាញ បានអនុញ្ញាតឲ្យរូបលោក ត្រលប់ទៅផ្ទះវិញបានយ៉ាងដូច្នេះ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម និងម្តាយស្រីអ៊ីត
នាយចឺម និងម្តាយស្រីអ៊ីត
នាយចឺម និងមន្ត្រីជំនាញនៅទីតាំងចត្តាឡីស័ក
នាយចឺម និងមន្ត្រីជំនាញនៅទីតាំងចត្តាឡីស័ក
នាយចឺម
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T