រថយន្តស៊េរីទំនើប ហើយមានល្បឿនលឿន និងថ្លៃបំផុត របស់ប្រទេសសឹង្ហបុរី ត្រូវបានលក់កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ក្នុងតម្លៃ ៥.៣លានដុល្លារ។

យោងតាមប្រភពព័ត៌មាន The Straits Times បានឲ្យដឹងថា រថយន្តស៊េរីទំនើបម៉ាក “Koenigsegg Agera S Hyper Car” ដែលមានល្បឿនលឿនបំផុត រហូតដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានលក់ក្នុងតម្លៃ ៥.៣លានដុល្លារ។

ជាមួយគ្នានេះដែរ ការដាក់តាំងលក់រថយន្តមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងសណ្ឋាគារ Ritz-Carlton ស្ថិតក្នុងប្រទេសសឹង្ហបុរី ហើយបានអញ្ជើញភ្ញៀវកិតិ្តយស និងភ្ញៀវពិសេស (VIP) ចំនួន ២០០នាក់ ដើម្បីចូលរួមក្នុងកម្មវិធីនោះ។

គួរបញ្ជាក់ផងដែរថា រថយន្តស៊េរី Agera S នេះមានតែ ៣គ្រឿងប៉ុណ្ណោះ នៅលើពិភពលោក ដែលមាននៅក្នុងប្រទេសអាមេរិក ១គ្រឿង ហុងកុង ១គ្រឿង និងនៅសឹង្ហបុរី ១គ្រឿង៕











ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]