ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់សម្លាប់មនុស្ស ៤ នាក់នៅសហរដ្ឋអាមរិក

//s9.kh1.co/6e/6eb433a88cac132aa05fcfeebeff39b333031874.jpg
សង្គម

 ៣០-មីនា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

​ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់សម្លាប់មនុស្ស ៤ នាក់នៅសហរដ្ឋអាមរិក

សហរដ្ឋអេមេរិក៖ យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកជំនន់ឡើងដល់កម្រិតប្រកាសអាសន្ននៅរដ្ឋ Nashville។  យោងតាមនាយកដ្ឋានប៉ូលីស Metro Nashville បានឱ្យដឹងថា ជនរងគ្រោះម្នាក់ត្រូវបានរកឃើញនៅឯទីលានវាយកូនហ្គោលភូមិ Nashboro ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា ជនរងគ្រោះឈ្មោះ Douglas Hammond អាយុ ៦៥ ឆ្នាំត្រូវបានទឹកជំនន់ហូរនៅទៅ បន្ទាប់ពីគាត់បានចេញពីឡាន។ គាត់បាននិយាយថា គាត់រស់នៅជិតទីលានវាយកូនហ្គោល។

https://s9.kh1.co/__image/w=650,h=366,q=100/26/2693b3c56f841e77654f8abdd3e293fc62ee1c55.jpg

ប៉ូលីសបាននិយាយនៅល្ងាចថ្ងៃអាទិត្យនេះថា លោក Garry Cole អាយុ ៧០ ឆ្នាំរស់នៅភាគខាងត្បូង Nashville ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តមួយដែលបានលិចលង់ដោយទឹកទន្លេនៅជាប់នឹង Walmart ។

ប៉ូលីសបាននិយាយថា ជនរងគ្រោះពីរនាក់ទៀត គឺបុរសអាយុ ៤៦ ឆ្នាំនិងស្ត្រីអាយុ ៦៤ ឆ្នាំម្នាក់នៅក្បែរជុំរុំគ្មានផ្ទះសម្បែងនៅក្នុងតំបន់ព្រៃក្បែរសួន Wentworth-Caldwell Park ។ យ៉ាងហោចណាស់មានមនុស្ស ១៣០ នាក់ត្រូវបានគេជួយសង្គ្រោះពីតំបន់លិចទឹកជុំវិញតំបន់ Nashville ។

លោក John Cooper អភិបាលក្រុង Nashville បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា មន្ត្រីប៉ូលីស Metro Nashville ជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេជួយសង្គ្រោះ។

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់

លោក Cooper បាននិយាយថា មន្រ្តីប៉ូលីស Hendrik Kruger បានបើកឡានទៅផ្ទះរបស់គាត់នៅពេលដែលគាត់ត្រូវបានទឹកនាំទៅដោយចរន្តទឹកលឿន ហើយអាចរត់គេចពីរថយន្តរបស់គាត់ហើយតោងដើមឈើរហូតដល់ជំនួយមកដល់។ ឥឡូវនេះគាត់បានជាសះស្បើយពីការរងរបួសជើងនៅមន្ទីរពេទ្យក្នុងស្រុកមួយ។

លោក Don Aaron អ្នកនាំពាក្យនាយកដ្ឋានប៉ូលីស Metro Nashville បាននិយាយថា រថយន្តរបស់ Kruger ក្រោយមកត្រូវបានគេរកឃើញនៅក្នុងទឹកខ្ពស់។ លោក Aaron បាននិយាយទៀតថា ​​ មនុស្សម្នាក់ទៀតដែលព្យាយាមជួយ Kruger បន្ទាប់ពីលឺសម្រែករបស់គាត់សុំជំនួយក៏ត្រូវបានជួយសង្គ្រោះផងដែរ បន្ទាប់ពីពួកគេបានតោងដើមឈើ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T