ផ្ទុះខ្លាំង! រហូតដល់ Youtuber អាមេរិក យកបទចម្រៀង Time to Rise របស់ វណ្ណ​ ដា​ មកReaction

//s9.kh1.co/e1/e12f96c643101707824b558df9d712be86638ee0.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ផ្ទុះកក្រើកពេញបណ្តាញសង្គម! រហូតដល់ក្រុម Minds of the Future អាមេរិកយកបទចម្រៀង Time to Rise របស់វ៉ាន់ដាមកប្រតិកម្ម

កម្សាន្ត៖ បទចម្រៀងរបស់តារាចម្រៀងរ៉េបដ៏ល្បីនៅក្នុងប្រទេសកម្ពុជា វណ្ណដា ដែលមានចំណងជើងថា Time To Rise ដែលបានផ្ទុះកក្រើកពេញបណ្តាញសង្គម  ត្រូវបានអ្នកគាំទ្រ ស្ងប់ស្ងែងសរសើរ ចំពោះចម្រៀងមួយបទនេះ ដែលមានអត្ថន័យជ្រាលជ្រៅបង្កប់អត្ថន័យអប់រំ ទាំងប្លែកភ្នែក និង អត្ថន័យ ដោយមានវត្តមានការបកស្រាយបញ្ចូលគ្នាជាមួយលោកគ្រូព្រឹទ្ធាចារ្យ​ គង់ ណៃ ដែលជាគ្រូអាយ៉ៃដែលមានទេព្យកោល្យខាងតន្ត្រីចាប៉ី ដ៏មានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា បទនេះ បានបង្ហោះនៅលើបណ្តាញYoutube កាលពីថ្ងៃទី២៨ ខែមីនា ម្សិលមិញនេះ ដោយមានចំនួន View ៦៩៨,៧៣៤ គិតមកទល់ពេលនេះ។

គ្រាន់តែបទចម្រៀងចេញនៅលើឆាណែល Youtube ភ្លាម ត្រូវបាន Youtuber បរទេសជាច្រើនយកមកបញ្ចេញប្រតិកម្ម ក្នុងនោះដែរ មានYoutuber អាមេរិក Minds of the Future យកមកបញ្ចេញប្រតិកម្មចំពោះបទនេះផងដែរ។

ចំពោះចម្រៀងនេះ ក្រុម Minds of the Future បានសម្តែងកោតសរសើរមិនដាច់ពីមាត់ពីសមិទ្ធផលថ្មីរបស់វណ្ណដានេះ ទាំងសម្លេងរ៉េប ឈុតឆាកនៅក្នុងវីដេអូ ដែលទាក់ទងនឹងវប្បធម៍ខ្មែរ ដោយបទចម្រៀងនេះគឺត្រូវបានថតនៅក្នុងសារមន្ទីរជាតិរបស់កម្ពុជាផងដែរ ហើយក្រុម Youtuber ក៏បញ្ចេញចំណាប់អារម្មណ៍ចូលចិត្តវីដេអូនេះផងដែរ ដែលបានរំលឹកនូវរឿងរ៉ាវអតីតកាលរបស់កម្ពុជា ដែលធ្វើវីដេអូចម្រៀងនេះ កាន់តែអស្ចារ្យ និង ទាក់ទាញអ្នកគាំទ្រមិនស្ទើរឡើយ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=650,h=650,q=100/47/47fc85caa9642a43c1ba854c4f78721e5786560b.jpg
https://s9.kh1.co/__image/w=650,h=235,q=100/2d/2d33259a1cd552fe84d1183b583226caec8064eb.jpg
https://s9.kh1.co/__image/w=650,h=248,q=100/3c/3cd55cd797c39e61491fc6b60e75162de4d600c1.jpg
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
ក្រុម Minds of the Future
វីដេអូ Reaction របស់ Minds of the Future
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T