ស្អាតមិនគ្រប់គ្រាន់! បវរកញ្ញាកំពូលទាំង៥ តម្រូវឆ្លើយសំណួរនេះ ភ្លាមៗ មិនឲ្យគិតយូរ(មានវីដេអូ)

//s9.kh1.co/08/08889e139e75804db69f5675acd1f5074be15289.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រសិនជាអ្នក តើគួររើសមួយណា បវរកញ្ញាកំពូលទាំង៥នេះ ត្រូវតម្រូវឲ្យឆ្លើយសំណួរនេះ ភ្លាមមិនផ្តល់ពេលឲ្យគិតយូរ ជាភាសាអង់គ្លេស

ប្រទេសថៃ ៖ ពិតណាស់ ឈានជើងដល់ការប្រកួតប្រជែងថ្នាក់អន្តរជាតិ សម្រស់មិនមែនជារឿងអទិភាពឡើយ សំខាន់នោះ គឺត្រូវមានសមត្ថភាព ដែលបង្ហាញថា ខ្លួនអាចសាកសមនឹង ជ័យលាភីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើយើងក្រឡេកទៅមើល ការប្រកួតប្រជែងសម្រស់ Miss Grand International 2020 ក្នុងពេលថ្មីៗនៅប្រទេសថៃ ក៏ដូចគ្នាដែរ ដែលម្ចាស់ម្កុដបានទៅលើ នារីជនជាតិហ្គាណា ដែលតំណាងឲ្យសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល សំណួរដែលគណៈកម្មការ បានសួរទៅ បវរកញ្ញាកំពូលទាំង៥ (Top5) ដោយក្នុងនោះ បេក្ខនារីម្នាក់ៗគ្មានពេលគិតពិចារណាយូរឡើយ គ្រាន់តែអាចចប់ភ្លាម គឺតម្រូវឲ្យឆ្លើយភា្លម ដែលក្នុងនោះ ផ្តល់ឲ្យបវរកញ្ញា អាមេរិកដំបូងគេ។

គួរបញ្ជាក់ផងដែរថា​ សំណួរនោះ ត្រូវបានសួរ ទាក់ទងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសាកសមនឹងបរិបទក្នុងពេលបច្ចុប្បន្ន ព្រោះបណ្តាប្រទេសលើពិភពលោកទាំងអស់ ជួបបញ្ហានេះដូចគ្នា ប្រាកដណាស់ សំណួរត្រូវបានចោទសួរថា ៖

ក្នុងស្ថានភាព ការរីករាលដាលជំងឺកូវីដ១៩ តើអ្នកនឹងរើសជម្រើសមួយណា? ទី១៖ ប្រកាសបិទប្រទេស ដើម្បីសុវត្ថិភាពប្រជាជន ខណៈដឹងច្បាស់ថា សេដ្ឋកិច្ចនឹងត្រូវជួបបញ្ហា និង ទី២៖ គ្មានការបិទប្រទេស តែត្រូវត្រៀមប្រឈមមុនយ៉ាងប្រថុយប្រថាន និងទទួលវិបាកទាំងអស់ នៃការរីករាលជំងឺកូវីដ១៩។១.បវរកញ្ញាសហរដ្ឋអាមេរិក ៖ ប្រសិនបើខ្ញុំជារដ្ឋាភិបាល ឫក៏ជាប្រធានាធិបតី នោះខ្ញុំនឹងសម្រេចបិទប្រទេសរបស់ខ្ញុំ ព្រោះប្រជាជនខ្ញុំ ជារឿងដំបូង ខណៈពេលប្រទេសបិទ វានឹងមានពេលយ៉ាងសមរម្យឲ្យខ្ញុំ គិតវិភាគនឹងរឿងអ្វីដែលនឹងកើតឡើង ហើយមានអ្វីផ្តល់ជូនប្រជាជនខ្ញុំ នេះសបញ្ជាក់ថា ខ្ញុំនឹងរើសយកជម្រើសបិទប្រទេស។

២.បវរកញ្ញាហ្វីលីពី ៖ ខ្ញុំតែងរើសយកប្រជាជន ព្រោះបើគ្មានប្រជាជន ប្រទេសនោះក៏មិនសម ជាប្រទេសមួយដែរ ជាក់ស្តែង យើងមិនមែនជាប្រទេសហ្វីលីពីនទេ ប្រសិនបើយើងគ្មានជនជាតិហ្វីលីពីន ដូចគ្នាដែរ អ្នកនឹងមិនមែនជាប្រទេសថៃ ប្រសិនបើគ្មានប្រជាជនថៃ ដូចនេះ ប្រជាជនជារឿងសំខាន់ ដែលត្រូវថែរក្សា។

៣.បវរកញ្ញាប្រេស៊ីល ៖ ខ្ញុំដឹងថា សេដ្ឋកិច្ចជាសរសៃឈាមប្រទេស តែយើងមិនអាចទៅណាដោយគ្មានជំនួយឡើយ ដូចនេះ ខ្ញុំបានរើសយកជំនាញជាវេជ្ជបណ្ឌិត ហើយនេះបញ្ជាក់តួនាទីរបស់ខ្ញុំ ជាអ្នកការពារសុខភាពប្រជាជន ជាមួយគ្នានេះ ខ្ញុំជឿជាក់ថា ប្រសិនយើងរួមគ្នានៅផ្ទះនោះ ថ្ងៃមួយយើងនឹងអាចបន្តជំនួញយើងបាន តែប្រសិនគ្មានអាយុជីវិត នោះវាទើបរឿងពិបាក។

៤.បវរកញ្ញាឥណ្ឌូណេស៊ី ៖ ខ្ញុំនឹងរើសយក ការបិទប្រទេស ព្រោះខ្ញុំទុកប្រជាជនជារឿងដំបូងគេដែលត្រូវ ផ្តោតការយកចិត្តទុកដាក់ ម៉្យាងវិញទៀត នៅផ្ទះយើងក៏អាចរៀបចំសកម្មភាពគ្រប់បានយ៉ាងល្អផងដែរ។

៥.បវរកញ្ញាហ្គាតេម៉ាឡា ៖ ក្នុងពិភពលោកនេះ គ្មានអ្វីដែលសំខាន់ជាងជីវិតមនុស្សទេ ខ្ញុំនឹងបិទប្រទេសខ្ញុំ ដោយគ្មានការស្ទាក់ស្ទើរ ប្រសិនបើគ្មានប្រជាជន ទោះមានសេដ្ឋកិច្ចរីកចម្រើន ក៏គ្មានន័យ ទន្ទឹមនឹងនេះ គ្មានអ្វីដោះស្រាយមិនកើតទេ ប្រសិនយើងរួមគ្នានោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាព និងវីដេអូខាងក្រោម ៖

បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
បវរកញ្ញាកំពូលទាំង៥
វីដេអូ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T