ក្រុមហ៊ុន Xiaomi អាចនឹងប្រលូកខ្លួន ចូលវិស័យផលិតរថយន្តអគ្គិសនី ដោយចាប់ដៃគូជាមួយក្រុមហ៊ុន Great Wall Motor របស់ចិន

//s9.kh1.co/78/78bcadf54efb5a46418c2744a6424e691c5af511.png
បច្ចេកវិទ្យា

 ២៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ហីយ៉ា! ក្រុមហ៊ុនស្មានហ្វូននាំមុខគេរបស់ចិន ពេលនេះពង្រីកមហិច្ឆតាចង់ផលិតឡានអគ្គិសនីដូច Apple ដែរហើយ

បរទេស៖ ក្រុមហ៊ុន Xiaomi គ្រោងនឹងផលិតឡានអគ្គិសនីដោយខ្លួនឯង ហើយត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់រោងចក្ររបស់ក្រុមហ៊ុន Great Wall Motor Co Ltd របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ប្រភពដែលជិតស្និទ្ធនឹងរឿងនេះបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះគឺជាក្រុមហ៊ុនចុងក្រោយបង្អស់ ដែលបានចូលរួមប្រកួតប្រជែងក្នុងវិស័យរថយន្ត EV (រថយន្តអគ្គិសនី)។ ស្របពេលដែលក្រុមហ៊ុន Xiaomi ត្រូវបានគេស្គាល់ដោយសារតែផលិតផលប្រើប្រាស់អេឡិចត្រូនិកដ៏ទូលំទូលាយរបស់ខ្លួន ឥឡូវនេះក្រុមហ៊ុនក៏បានប្រលូកខ្លួនចូលទៅទីផ្សារថ្មីផងដែរ។ ចាប់តាំងពីរបាយការណ៍ដែលថាក្រុមហ៊ុន Xiaomi គ្រោងផលិតឡានអគ្គិសនីដោយខ្លួនឯងនេះលេចចេញមក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើង9ភាគរយកាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021។  

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនហុងកុងរបស់ក្រុមហ៊ុន Great Wall ក៏បានកើនឡើង15ភាគរយផងដែរ។ នៅពេលនេះក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក គ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុន Great Wall Motors ដើម្បីផលិតរថយន្ត EV ក្រោមយីហោរបស់ខ្លួនផ្ទាល់ នេះបើយោងតាមប្រភពពីរដែលបដិសេធមិនបង្ហាញអត្តសញ្ញាណ ដោយសារតែព័ត៌មានមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។ លើសពីនេះទៀតក្រុមហ៊ុនផលិតស្មាតហ្វូនមួយនេះ មានគោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួននៅទីផ្សារ ក្នុងទ្រង់ទ្រាយធំទៀតផង។

ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Great Wall បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ដូច្នេះយើងមានតែរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតប៉ុណ្ណោះ៕

រូបតំណាង
រូបតំណាង
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T