រូបមន្ត​ធម្មជាតិ​​ងាយ​ៗ ជួយ​ផ្ចិត​រន្ធ​ញើស​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/ee/ee3363d41c51c665e2f5039c2e7b47d698ecb499.jpg
យល់ដឹង

 ២៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិត​ណាស់​ សម្រស់​គឺ​ជា​រឿង​​សំខាន់​មួយ​ចំពោះ​ស្រីៗ​យើង​។ ប៉ុន្តែ​ ជា​រៀងរាល់​ថ្ងៃ​ យើង​តែងតែ​ជួប​ប្រទះ​ជាមួយ​នឹង​បញ្ហា​ស្បែក​មុខ​ជា​ច្រើន។

​ រួម​ទាំង​​បញ្ហា​រន្ធ​ញើស​រីក​ធំ​​ ដែល​តែងតែ​កើត​មាន​ជា​ទូទៅ​។​ រន្ធ​ញើស​រីក​ធំ អាច​នាំ​ឲ្យ​កើត​មាន​​ក្រពេញ​សេបូម(Sebaceous) ដែល​បញ្ចេញ​ប្រេង​ដើម្បី​រម្អិល​ និង​ការពារ​ស្បែក​។​ ក្រោយ​មក​ ខ្លាញ់​នឹង​ចាប់ផ្ដើម​កក​ស្ទះ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រន្ធ​ញើស​តូច​ៗ​នៅ​លើ​ស្បែក​រីក​ធំ។​ ដូច្នេះ​ហើយ​ ដើម្បី​កម្ចាត់​បញ្ហា​រន្ធ​ញើស​ធំ​ ​ស្រីៗ​យើង​អាច​អនុវត្ត​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រសក់​ ជាមួយ​​នឹង​ក្រូច​ឆ្មារ​

ត្រសក់​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បញ្ហា​រន្ធ​ញើស​ធំ​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ ពីព្រោះ​វា​មាន​ផ្ទុក​ស៊ីលីកា​ខ្ពស់​ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​ភាព​ក្មេង​ជាង​វ័យ​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​បន្តឹង​រន្ធ​ញើស​បាន​យ៉ាង​ល្អ​ផង​ដែរ​។ ចូរ​លាយ​​ទឹក​ត្រសក់​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ បន្ទាប់​មក​យក​ល្បាយ​​នេះ​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ ដោយ​ប្រើ​​សំឡី​ជូត​មុខ​ និង​​ទុក​ចោល​​រហូត​ដល់​ស្ងួត​ល្អ​ សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

២. សម្បកចេក​

សំប្បក​ចេក​​មាន​ផ្ទុក​សារជាតិ​Lutein ​ជា​​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ចិញ្ចឹម​ស្បែក​។​ លើស​ពី​នេះ​ វា​​ក៏​មាន​ផ្ទុក​ប៉ូតាស្យូម​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​រលោង​។​ ចូរ​ត្រដុស​សម្បក​ចេក​នៅ​លើ​ផ្ទៃ​មុខ​ជា​រាង​រង្វង់​​រយៈពេល​ប្រហែល​​១៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​​ត្រជាក់​។​ អនុវត្ត​រូបមន្ត​នេះ​២​ដង​ ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ទទួល​បាន​រន្ធ​ញើស​រួម​តូច​​។

៣. រមៀត​

យើង​បាន​ដឹង​ហើយ​ថា​ រមៀត​​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ផ្ចិត​រន្ធ​ញើស​ ព្រម​ទាំង​កាត់​បន្ថយ​ការ​រលាក​ស្បែក​។​ ពិត​ណាស់​ ​វា​ក៏​អាច​កាត់បន្ថយ​ការ​ហើម​នៅ​ជុំវិញ​រន្ធ​ញើស​របស់​យើង​បាន​យ៉ាង​អស្ចារ្យ​។​ ចូរ​លាយ​ម្សៅ​រមៀត​ចំនួន​១​ស្លាបព្រា​កាហ្វេ​ ជាមួយ​នឹង​ទឹក​ពីរ​បី​តំណក់​ ដើម្បី​បង្កើត​ជា​ល្បាយ​ស្ដើង​ បន្ទាប់​មក​លាប​វា​នៅ​លើ​ស្បែក​ ដោយ​ទុក​ចោល​រយៈពេល​១០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T