រាជធានីភ្នំពេញ ៖ ​ដោយ​សារ​ការ​បើកបរ​មិន​ចេះ​យោគ​យល់​គ្នា​ បណ្តាល​ឱ្យ​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ប្រផេះ បើក​បរ​ដោយ​នារី​វ័យក្មេង​ម្នាក់​​បុក​គ្នា​ជា​មួយ​​ម៉ូតូ​គុប​ជ្រុងC70 ពណ៌​ទឹក​សមុទ្រ​ នៅ​ចំណុច​ផ្លូវកែង​​បង្កឱ្យ​អ្នក​បើក​បរ​ម៉ូតូ​រង​​របួស​ស្រាល។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​​ពី​​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១០ មេ​សា នៅ​ចំណុច​ផ្លូវ​លេខ​២០៥​កែង​៣១០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ប្រផេះ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​នារីម្នាក់​ និង​ប្រុ​ស​ម្នាក់​រួម​ដំណើរ​ជា​មួយ​ធ្វើដំណើរ​តាម​ផ្លូវ​លេខ​៣១០ ពី​លិចទៅ​កើត ចំណែក​​ម៉ូតូ​គុប​ជ្រុង​៧០ ពណ៌​ទឹកសមុទ្រ បើក​បរ​ដោយ​​យុវជន​ម្នាក់​​ដឹក​កេស​​ដាក់​អីវ៉ាន់​ចំនួន​៥​កេស តាម​ផ្លូវ​លេខ​២០៥ ពី​ជើង​ទៅ​ត្បូង ខណៈ​ដល់​ផ្លូវកែង​បាន​បុក​គ្នា​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​របួស​​ជើង និង​ខូចខាត​ម៉ូតូ​តិចតួច​។ ចំណែក​រថយន្ដ​ធ្លាក់​កាង និង​រលាត់​ថ្នាំ​បន្ដិច ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​ពីរ​បាន​ទូរស័ព្ទ​​ហៅ​តំណាង ​មក​ធ្វើការ​ដោះស្រាយ​រៀង​ខ្លួន ​តែ​ដោយ​សារ​តំណាង​ទាំង​សង​ខាង​ស្គាល់​គ្នា​​ ក៏​បាន​​សម្របសម្រួលគ្នា​​ដោយ​តម្រូវ​ឱ្យ​ខាង​ម៉ូតូ​សង ទៅ​ម្ចាស់​រថយន្ដ​ដែល​ខូចខាត​ច្រើន​ជាង​ចំនួន​១០​ដុល្លារ ដើម្បី​បញ្ចប់​បញ្ហា ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]