ប្រពៃណាស់! ខេមរ: សិរីមន្ត លើកសរសើរ ឧកញ៉ា ឡេងណាវ៉ាត់ត្រា​ ក្រោយឃេីញលោក​លះបង់ថវិកា​ ដេីម្បីជាតិ

//s9.kh1.co/12/1267286464470557fd9c51855a36c4cf7055b7cf.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយឃើញលោកឧកញ៉ា ឡេងណាវ៉ាត់ត្រាជួយឧបត្ថម្ភទឹកប្រាក់ដល់រដ្ឋាភិបាល ស្រាប់តែលោកខេមរសេរីមន្តពោលពាក្យយ៉ាងដូច្នេះពីលោកឧកញ៉ា

ភ្នំពេញ​: តារាចម្រៀងដ៏ល្បីលំដាប់ជួរមុខរបស់ព្រះរាជាណាចក្រកម្ពុជា លោកខេមរ: សិរីមន្ត ដែលពុកម៉ែ បងប្អូន​ និងប្រិយមិត្តបានស្គាល់ថា លោកជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកបានបង្ហោះសារដោយបានសរសើរដល់លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា​ ក្រោយលោកបានជួយឧបត្ថម្ភទឹកប្រាក់ជាច្រើននិងជាបន្តបន្ទាប់ដល់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសារដែលលោកខេមរ: សិរីមន្តបានបង្ហោះនោះ លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកខេមរ: សិរីមន្ត 
លោកខេមរ: សិរីមន្ត 

ប្រពៃខ្លាំងណាស់អ្នកឧកញ៉ាខ្ញុំរំភើបនឹងទឹកចិត្តរបស់អ្នកឧកញ៉ាខ្លាំងណាស់ជូនពរអ្នកឧកញ៉ានឹងក្រុមគ្រួសារមានសុខភាពល្អនឹងជោគជ័យគ្រប់ភារកិច្ច🥰😘

លោកខេមរ: សិរីមន្ត 

គួររំលឹកផងដែរ កំឡុងពេលថ្មីៗនេះ លោកឧកញ៉ា ឡេងណាវ៉ាត់ត្រាបានចូលរួមជាទឹកប្រាក់ចំនួនបីលានប្រាំសែនដុល្លារប្រគល់ជូនដល់រាជរដ្ឋាភិបាលដើម្បីទិញមន្ទីរសម្រាកព្យាបាលរោគស្រ្តី នគររាជ​ ដោយកែប្រែឈ្មោះជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕

លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា និងឯកឧត្តម ហ៊ុន​ ម៉ាណែត
លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា និងឯកឧត្តម ហ៊ុន​ ម៉ាណែត
លោកខេមរ: សិរីមន្ត និងលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា
លោកខេមរ: សិរីមន្ត និងលោកឧកញ៉ា ឡេងណាវ៉ាត់ត្រា
លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា​ និងភរិយា
លោកឧកញ៉ា ឡេងណាវ៉ាត់ត្រា​ និងភរិយា
ខេមរៈ​ សិរីមន្ត
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T