ផ្ទុះការគាំទ្របទថ្មី វណ្ណដា ជាបទដំបូងក្នុងកម្ពុជា ដែលមានការច្នៃបែបនេះ

//s9.kh1.co/02/02ccb1ed9daeb493b88508766003914c727c0088.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ក្រោយបានស្តាប់ និងមើលវីដេអូបទថ្មីរបស់ វណ្ណដា រួចហើយ និយាយស្ទើរមិនចេញ ព្រោះតែបង្កប់ខ្លឹមសារ ហូរហែ

រាជធានីភ្នំពេញ ៖ ពិតណាស់ វណ្ណដា ជាតារាចម្រៀងរ៉េប ដែលកំពុងផ្ទុះការគាំទ្រ យ៉ាងកក្រើកទាំង អ្នកគាំទ្រក្នុងប្រទេស និងក្រៅប្រទេស។ លើសពីនេះទៅទៀត គួរឲ្យស្ងប់ស្ងែង នូវស្នាដៃរបស់តារារ៉េប រូបនេះខ្លាំងណាស់ ទាំងភ្លេងដែលប្លែក ស្តាប់ហើយចង់ស្តាប់ទៀត ទាំងអត្ថន័យ ចុងជួន ធ្វើឲ្យអ្នកស្តាប់រសាយអស់ទុក្ខកង្វល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កាលពីយប់មិញ តារារ៉េបល្បីឈ្មោះរូបនេះ បានដាក់ចេញនូវបទថ្មីខ្លួន មិនត្រឹមតែជាបទថ្មីរបស់ខ្លួនទេ តែក៏ជាបទថ្មីរបស់កម្ពុជា​ដែល បង្កប់នូវសិល្បៈបុរាណ ចាប៉ីដងវែង បូកបញ្ចូលសិល្បៈទំនើប រ៉េប ធ្វើឲ្យបទចម្រៀងនេះ កាន់តែគួរឲ្យទាក់ទាញ។

គួរបញ្ជាក់ផងដែរថា បទថ្មីនេះ ត្រូវបានចូលរួមច្រៀងដោយ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ជាសិល្បករជំនាញខាង ចាប៉ីដងវែង។ គួរបន្ថែមថា ចាប៉ីដងវែង ជាបេតិកភណ្ឌមួយក្នុង ចំណោមបេតិកភណ្ឌដទៃផ្សេងទៀត បា្រដកណាស់ ទើបតែបង្ហាញបានត្រឹមតែកន្លះថ្ងៃ តែបទនេះ ទទួលការទស្សនាមិនក្រោម ៤សែនឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពនិងវីដេអូ ខាងក្រោម ៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
លោកតា គង់ ណៃ និងវណ្ណដា
លោកតា គង់ ណៃ និងវណ្ណដា
វីដេអូ
គង់ ណៃវណ្ណដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T