សុខភាព ណុប បាយ៉ារិទ្ធ កាន់តែល្អប្រសើរ ក្រោយលោកប្តេជ្ញាថា នឹងយកឈ្នះជំងឺនេះឲ្យបាន

//s9.kh1.co/7a/7a1bed73f64abbe173ec066c5872e2b49f7295e0.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលពេលថ្មីៗនេះ សុខភាពរបស់លោកកាន់តែមានភាពល្អប្រសើរជាងមុនហើយ ដោយលោកបានធ្វើប្តេជ្ញាចិត្តបន្ថែមថានឹងយកឈ្នះជំងឺនេះឲ្យបាន។

ភ្នំពេញ៖ ក្រោយពីបានឆ្លងជំងឺកូវិដ១៩មួយរយៈរួចមក តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលពេលថ្មីៗនេះ សុខភាពរបស់លោកកាន់តែមានភាពល្អប្រសើរជាងមុនហើយ ដោយលោកបានធ្វើប្តេជ្ញាចិត្តបន្ថែមថានឹងយកឈ្នះជំងឺនេះឲ្យបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានសរសេរជាសារខ្លីមួយដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពខ្លួន ទៅកាន់អ្នកគាំទ្រដែលកំពុងខ្វាយខ្វល់បារម្ភ របស់លោកថា៖

ជំរាបសួរ ពុកម៉ែបងប្អូន អរគុណសម្រាប់ការសួរសុខទុក្ខ និង ព្រួយបារម្ភចំពោះខ្ញុំបាទ ពិសេសពាក្យជូនពររបស់ពុកម៉ែបងប្អូន សម្រាប់ពេលនេះសុខភាពរបស់ខ្ញុំមានភាពល្អប្រសើរច្រើនហើយ ហើយកំពុងបន្តប្រើថ្នាំព្យាបាលដើម្បីអោយបានជា និងធ្វើបានឲ្យលទ្ធផលអវិជ្ជមាន២ដង នោះលោកគ្រូពេទ្យនិងអនុញ្ញាត្តិឲ្យខ្ញុំចេញទៅធ្វើចត្តាឡីស័កបន្ថែមនៅក្រៅមន្ទីរពេទ្យហើយ ។
សូមបងប្អូនបន្តការប្រុងប្រយ័ត្នអោយដល់ទីបំផុតដើម្បីជីវិតខ្លួនឯង គ្រួសារ និង មនុស្សជាទីស្រលាញ់ ដោយគោរពអោយបានត្រឹមត្រូវ នូវគោលការណ៍ ៣កុំ ៣ការពារ អោយបានគ្រប់ៗគ្នា
សូមបងប្អូនទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ជៀសផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩គ្រប់ៗគ្នា
 

ណុប បាយ៉ារិទ្ធ

បន្ទាប់ពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានធ្វើជូនដល់តារាចម្រៀងរូបឲ្យសម្រេចនូវបំណងលោក ដែលយកឈ្នះជំងឺកូវីដ១៩ នឹងអាលបានត្រឡប់ទៅផ្ទះប្រកបកិច្ចការងារដូចដើមវិញ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T