ចិនបង្ហាញពីគម្រោង សាងសង់ទីក្រុងដ៏ធំមួយ ដែលបង្កើតសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

//s9.kh1.co/15/15d9118519ee4bc69537c3bc729123f59622ff87.jpg
បច្ចេកវិទ្យា

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អីយ៉ា! ទីក្រុងបែបអនាគតលេចមុខឡើងបណ្តើរៗហើយ ហើយថែមទាំងមានគម្រោងដាក់ឡានបើកដោយខ្លួនឯងទៀតផង

ចិន៖ ក្រុមហ៊ុនស្ថាបត្យកម្ម OMA និងក្រុមហ៊ុន gmp architeckten ត្រូវបានប្រកាសថា ជាអ្នកឈ្នះក្នុងការប្រកួតប្រជែងបង្កើតទីក្រុង Chengdu Future City។ ទីក្រុងនេះនឹងមានទីតាំងស្ថិតនៅក្នុងខេត្តស៊ីឈួន ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោងសាងសង់លើផ្ទៃដីជិត464515ម៉ែត្រការ៉េ ទីក្រុង Chengdu Future City នឹងរួមបញ្ចូលនូវបរិក្ខារថ្មីៗសម្រាប់សាកលវិទ្យាល័យ មន្ទីរពិសោធន៍ និងការិយាល័យជាច្រើន។ វាក៏មានរួមបញ្ចូលផងដែរនូវតំបន់លំនៅដ្ឋាន អន្តេវាសិកដ្ឋាន ផ្សារ និងទីកន្លែងសាធារណៈ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍មានភាពពេញលេញ។ ទីកន្លែងទាំងអស់នេះត្រូវបានរចនាឡើងដើម្បីឱ្យមានភាពស៊ីគ្នាជាមួយនឹងទេសភាពធម្មជាតិ ទាំងមុខងារនិងការរចនាសោភ័ណភាព។

រូបភាព
រូបភាព

នៅក្នុងគម្រោងនេះក្រុមអ្នករចនាបញ្ជាក់ថា វាមានភាពខុសគ្នាទៅនឹងគម្រោងទីក្រុងផ្សេងទៀត ចាប់តាំងពីមធ្យោបាយធ្វើដំណើររហូតដល់ស្ថាបត្យកម្មសំណង់ ដោយគេសង្ឃឹមថាទីក្រុងថ្មីនឹងផ្តល់នូវជម្រើសមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលមិនដូចជាបណ្តាញផ្លូវក្នុងទីក្រុងទូទៅឡើយ។ យើងមានបំណងបង្កើតការរចនាដែលផ្អែកលើភូមិសាស្ត្រតំបន់។ គេសង្ឃឹមថាការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មនិងទេសភាពជុំវិញ នឹងនាំមកនូវបរិយាកាសការអប់រំដែលជំរុញគំនិតច្នៃប្រឌិត។

ទីក្រុង Chengdu Future City នឹងមានតំបន់ ឬ clusters ចំនួន៦ ដែលនឹងត្រូវរចនាឡើងតាមរចនាបថស្ថាបត្យកម្មខុសៗគ្នា ដោយផ្អែកលើមុខងាររបស់អាគារ ទំនាក់ទំនងជាមួយទីក្រុងទាំងមូល និងប្រព័ន្ធទឹកក្នុងតំបន់។ តំបន់ clusters ទាំងនេះរួមមាន តំបន់លំនៅដ្ឋាន តំបន់សាកលវិទ្យាល័យ តំបន់មន្ទីរពិសោធន៍ តំបន់ទីផ្សារ តំបន់ទីសាធារណៈ និងទីធ្លារដ្ឋាភិបាល។

តំបន់ទាំងនោះនឹងមិនមានរថយន្តឆ្លងកាត់នោះទេ (car-free) ដោយទំហំរបស់ពួកវានឹងធានាថា គេអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងរយៈពេលតែ10នាទី។ តំបន់ទាំងនោះនឹងភ្ជាប់ជាមួយស្ថានីយរថភ្លើង និងតំបន់ជុំវិញជុំវិញតាមរយៈបណ្តាញចល័តឆ្លាតវៃ (smart mobility network) សម្រាប់យានយន្តបើកដោយខ្លួនឯង៕ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T