ធនាគារ អេស​ ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ បានបើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម!

//s9.kh1.co/a0/a0e4bfb285e8a4d61024f2bb51ecab2d06352f42.jpg
សង្គម

 ២៩-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ធនាគារ អេស​ ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ បានបើកសាខាថ្មីជាផ្លូវការ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្ម!

ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែក្នុងការរចនាអគារនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារសា្នក់ការសាខាច្បារអំពៅ២ថ្មីនេះគឺស្ថិតនៅលើអគារលេខ ២៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជនបន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។ 

អេស​ ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ 
អេស​ ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ 

បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក​ នៅតែបន្តរីកចម្រើនទៅមុខស្របទៅតាមតម្រូវរបស់ប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។ 

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន​ ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។​

លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ជាង១២ឆ្នាំនៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្តនឹងសម្រេចឲ្យបាននូវគោលដៅហរិញ្ញវត្ថុសម្រាប់អតិថិជន និងអនាគតប្រកបដោយនិរន្តភាព។

លោកស្រី ឃឹម កញ្ញា​ ប្រធានសាខាច្បារអំពៅ២
លោកស្រី ឃឹម កញ្ញា​ ប្រធានសាខាច្បារអំពៅ២

សម្រាប់សេវាកម្មលម្អិតសូមទំនាក់ទំនង៖

ទូរស័ព្ទៈ០៩២ ៩៣៩ ៨៩៩

អ៊ីម៉ែលៈ [email protected] 

អំពីធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី​ អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ​ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង​១,៥០០នាក់។

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T